ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចេញប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់ និងចាក់សោរកង់រថយន្តជាច្រើនគ្រឿង ដែលចតផ្តេសផ្តាសតាមផ្លូវ

BY
Khmernote Media
July 2, 2020

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីសាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២០​ កំលាំងរបស់គណៈបញ្ជាការឯកភាព​បានចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងបានធ្វើការចាក់សោរកង់រថយន្តជាច្រើនគ្រឿង ដែលឈប់ចតលើចិញ្ចើមផ្លូវផ្តេសផ្តាស បណ្តាលអេាយបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើការផាកពិន័យតាមច្បាប់។

នៅក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងសមត្ថកិច្ចបានធ្វើការចាក់សោរកង់រថយន្តជាច្រើនគ្រឿង ហើយសាលាខណ្ឌទួលគោក ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់៕

Share This Post: