ស្រ្តីម្នាក់ជួបគ្រោះថ្នាក់ដាច់ត្រចៀកមួយចំហៀង ពេលនេះមានសង្ឃឹមឡើងវិញ ក្រោយវេជ្ជបណ្ឌិតបានបណ្តុះត្រចៀកថ្មីមួយនៅលើដើមដៃរបស់នាង
បរទេស ៖ វាមិនមែនត្រឹមតែជាក្តីស្រមៃដូចពីមុនទៀតនោះទេជាមួយនឹងសម័យកាល xដែលមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកវេជ្ជសាស្រ្តដូចសព្វថ្ងៃនេះ អ្នកជម្ងឺអាចមានសង្ឃឹមច្រើនក្នុងការទទួលបានការព្យាបាលអ្វីមួយអោយជាដូចដើម។ ប្រភពព័ត៌មានដ៏ល្បីរបស់ពិភពលោក CNN បានចុះផ្សាយពីករណីមិនគួរអោយជឿមួយ ដែលគ្រូពេទ្យម្នាក់ជួយបបង្កើតត្រចៀកពិតមួយ អោយស្រ្តីរងគ្រោះដែលបានបាត់បង់ត្រចៀកម្ខាងដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកស្រី Shamika Burrage បានរួចជីវិតពីក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីជាង២ឆ្នាំមុន តែអ្វីដែលរំជួលចិត្តនោះគឺនាងត្រូវបានបាត់បង់ត្រចៀកខាងឆ្វេងម្ខាង។ តែកាលពីពេលថ្មីនេះនាងមានសង្ឃឹមថានឹងអាចទទួួលបានត្រចៀកពិតមួយ តាមវិធីសាស្រ្តមិនធម្មតាមួយ។ ការបង្កើតត្រចៀកពិតថ្មីនេះត្រូវបានធ្វើឡើងដោយលោកគ្រូពេទ្យកែសម្ផស្សម្នាក់នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកងទ័ពនៅក្នុងរដ្ឋ Texas ។ គ្រូពេទ្យម្នាក់នេះបានប្រមូលនៅកម្ចេចកម្ទីឆ្អឹងជំនីខ្ចីរបស់ស្រ្តីរងគ្រោះ ទៅបង្កើតជាគ្រោងត្រចៀកថ្មីមួយ ហើយអោយវាលូតលាស់នៅក្រោមស្បែកដើមដៃរបស់នាង។
បន្ទាប់មកលោកវេជ្ជបណ្ឌិត William Beaumont បានធ្វើការរផ្លាស់ប្តូរត្រចៀកនោះពីលើដៃទៅនៅលើតាំងចាស់នៃត្រចៀកដែលបាត់បង់នោះបានដោយជោគជ័យ។ លោកវេជ្ជបណ្ឌិត William Beaumont បាននិយាយបច្ចេកទេសនេះត្រូវបានប្រើជាលើកដំបូងហើយនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកងទ័ពនេះ។ អ្វីដែលជាគុណសម្បត្តិធំបំផុតនៃបច្ចេកទេសថ្មីមួយនេះគឺ វាបានកាត់បន្ថយស្នាមសន្លាកនៅជុំវិញត្រចៀក ហើយត្រចៀកនោះត្រូវគេអះអាងថា មានសរសៃឈាម និងសរសៃប្រសាទ ដែលអោយធ្វើអោយនាងមានអារម្មណ៍ដូចត្រចៀកពីកំណើត៕
អត្ថបទ ៖ Mali
ប្រភព ៖ cnn