ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    “Bullet Train” របស់ចិននឹងក្លាយទៅជាស្ថានីយ៍រថភ្លើង ដែលធំជាងគេ និងមានរថភ្លើងលឿនជាងគេបំផុតក្នុងពិភពលោក

    BY Khmernote Media May 17, 2018
    “Bullet Train” របស់ចិននឹងក្លាយទៅជាស្ថានីយ៍រថភ្លើង ដែលធំជាងគេ និងមានរថភ្លើងលឿនជាងគេបំផុតក្នុងពិភពលោក

    ចិន៖ ស្ថានីយ៍រថយន្តភ្លើង “Bullet Train” ក្នុងប្រទេសចិននឹងក្លាយទៅជាស្ថានីយ៍រថភ្លើង ដែលធំជាងគេ និងមានរថភ្លើងល្បឿនលឿនជាងគេបំផុតនៅក្នុងពិភពលោក។ ហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន The China Railway Corp ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន និងចំណាយប្រាក់អស់ប្រមាណជា ៥៥០ ពាន់លានដុល្លាអាមេរិក ហើយបើតាមផែនការគម្រោងនៃការសាងសាងនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

    រថភ្លើងនេះនឹងតភ្ជាប់ពីក្រុងប៉េកាំង ទៅកាន់ខេត្ត ក្រុងសំខាន់ៗមួយចំនួនក្នុងប្រទេសចិន ហើយវានឹងមានបណ្តាញខ្សែរថភ្លើងក្នុងទំហំដី ប្រមាណជា ៣៨៦២៤ គីឡូម៉ែត្រការ៉េ។ លក្ខណៈពិសេសរបស់រថភ្លើងល្បឿនលឿននេះវាមានកៅអីអង្គុយប្រក្របដោយផាសុខភាព តម្លៃសំបុត្រថោក​ មានប្រពន្ធការពារសន្តិសុខខ្ពស់ មានកន្លែងដាក់ជើងធំទូលាយ មានម៉ាស៊ីនត្រជាក់ និងចំណេញពេលធ្វើដំណើរបានយ៉ាងច្រើន ដោយលោកអ្នកធ្លាប់ចំណាយពេល ១១ ម៉ោង អាចនៅសល់ត្រឹម ៤,៥ ម៉ោង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay