អតិថិជនស្មោះស្នេហ៍របស់ M-150 រំភើបខ្លាំងក្រោយឈ្នះទឹកប្រាក់ ៥ លានរៀល
ភ្នំពេញ៖ បន្ទាប់ពីរកឃើញអ្នកសំណាងឈ្នះទឹកប្រាក់ ៥ លានរៀល នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ឥលូវនេះភេសជ្ជៈប៉ូវកម្លាំង M-150 បានរកឃើញអតិថិជនមានសំណាងឈ្នះម្នាក់ទៀតហើយ នៅខេត្តបន្ទាយមានជ័យ ជាអាជីវករ ក្នុងក្រុងសិរីសោភ័ណ។ លោក លាង ចន្ទកេសា អតិថិជនមានសំណាងឈ្នះទឹកប្រាក់ ៥ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង M-150 បានឲ្យដឹងថា៖ រូបលោកជាអតិថិជនស្មោះស្នេហ៍ ចូលចិត្តពិសាភេសជ្ជៈ M-150 តាំងពីក្រុមហ៊ុនមិនទាន់ធ្វើប្រូម៉ូសិនដាក់រង្វាន់មកម្ហេះ។ ប៉ុន្តែពេលមានកម្មវិធីឈ្នះរង្វាន់ លោក បានគិតថា ថ្ងៃណាមួយរូបលោកនឹងអាចមានឱកាសឈ្នះនឹងគេដែល ខណៈរយៈពេលកន្លែងមកនេះ លោកឃើញមានអតិថិជនប៉ុន្មាននាក់ហើយបានឈ្នះទឹកប្រាក់ ៥ លានរៀល និង ៥០ លានរៀល។

លោកថា«គេត្រូវ យើងក៏អាចត្រូវដែរ។ ខ្ញុំផឹកមិនដែលខានទេ មួយថ្ងៃខ្ញុំផឹក ២ ដប។ ពេលខ្ញុំធ្វើការច្រើន និងពេលបើកបរទៅណាឆ្ងាយៗម្ដង។ ចឹង! ថ្ងៃណាមួយគង់ដែលវេនខ្ញុំទេ។ ហើយថ្ងៃនេះ ខ្ញុំពិតជាត្រូវមែន»។ មានសំណាងឈ្នះទឹកប្រាក់ ៥ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង M-150 រូបនេះ បន្តទៀតថា៖ សម្រាប់ថ្ងៃបើកត្រូវរង្វាន់ លោកមិនបានចាប់អារម្មណ៍ច្រើនទេ គឺបើកគម្របដប ហើយពិសាធម្មតា ប៉ុន្តែពេលពិសារអស់ លោកយកគម្របដបមកមើល ស្រាប់តែឃើញអក្សរពណ៌ក្រហមពេញគម្របដប ដាក់ថា អ្នកឈ្នះ ៥,០០០,០០០ រៀល។ ភ្លាមនោះ លោកក៏ហៅអ្នកលក់មកជួយរាប់ ដើម្បីបញ្ជាក់ថាលោកពិតជាត្រូវ ៥ លានរៀលមែនយ៉ាងណា? ក្រោយច្បាស់ហើយ លោកក៏ប្រញាប់រត់ទៅប្រាប់ភរិយាឲ្យដឹង និងតេទៅក្រុមហ៊ុនតាមរយៈលេខដែលមានលើគម្របដង។

ជាមួយរង្វាន់ទឹកប្រាក់ ៥ លានរៀល ពី M-150 លោក លាង ចន្ទកេសា បញ្ជាក់ថា វានឹងក្លាយជាប្រាក់ទន់មួយផ្នែកសម្រាប់អាជីវកម្មរបស់លោក ត្បិតវាមិនច្រើន ប៉ុន្តែវានឹងនាំលាភ នាំសំណាងដល់អាជីវកម្មរបស់លោកឲ្យកាន់តែរីកចម្រើន។ លោកក៏បានបន្ថែមទៀតថា «ក្នុងកំឡុងពេលដែលគ្រប់គ្នាកំពុងជួបការលំបាកនេះ លាភសំណាងដែលបានពី M-150 នេះបានជួយជីវភាពរបស់ខ្ញុំច្រើនមែនទែន» សូមជម្រាបដែលថា ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 នឹងនៅតែបន្តផ្តល់សំណាងដ៏ច្រើន អតិថិជននឹងឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើនកម្លាំងកាន់តែខ្លាំងភ្លាមៗ» M-150 មានរង្វាន់សរុបច្រើនជាង ១០,០០០,០០០,០០០០រៀល (ដប់ពាន់លានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ ៥០លានរៀល ៕