បុរសកម្មករអូសរទេះម្នាក់ដេកស្លាប់ នៅលើដំបូលស្តង់លក់ផ្លែឈើ ផ្សារនាគមាស បង្កការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ៖ បុរសជាកម្មករអូសរទេះបន្លែផ្លែឈើ ក្នុងផ្សារនាគមាសបានដេកស្លាប់នៅលើដំបូលស្តង់លក់ផ្លែឈើ សង្ស័យតែខ្យល់គរ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ២:៣០នាទីរំលងអាធ្រាត ចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅលើដំបូលស្តង់លេខ C២០ ក្នុងផ្សារលក់ផ្លែឈើ នាគមាស ស្ថិតនៅភូមិទី២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពបុរសខាងលើមានឈ្មោះ យិន ថន អាយុ ៤៧ឆ្នាំ ជាកម្មករ អូសរទេះ ស្នាក់នៅលើស្តង់ខាងលើ និងមានស្រុកកំណើតភូមិ ព្រៃតា ញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ។
តាមសម្តីពីបុរសម្នាក់ត្រូវជាប្អូនជីដូនមួយ ស្នាក់នោះជាមួយគ្នាបានអោយដឹងថា បន្ទាប់ពីហូបបាយរួចនៅវេលាម៉ោងប្រមាណ៩យប់ខ្លួននិងបងប្អូនជីដូនមួយ (សព) ព្រមទាំងកម្មករអូសរទេះទាំងអស់៦នាក់ បាននាំគ្នា ទៅដេកលើដំបូងស្តង់ ដូចសព្វដង ដោយជួលគេដេកក្នុង១យប់២ពាន់រៀល។
នៅពេលកំពង់តែដេកស្រាប់តែឈ្មោះ យិន ថន បានរើសបង្រាស់ ត្រដខ្យល់ទាញដៃទាញជើង ។ ភ្លាមៗនេះគាត់និងកម្មករ ដែលដេកជាមួយគ្នា ក៏បាននាំគ្នា ជួយធ្វើចលនា ជួយច្របាច់អោយនិងប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យ មួយសន្ទុះស្រាប់តែ គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ បន្ទាប់ពីដេកស្លាប់ យប់រហូតព្រឹកគណៈកម្មាការផ្សារព្រមទាំងសន្តិសុខ ក៏បានរាយការណ៍ ទៅនគរបាលមូលដ្ឋាន ដើម្បីរាយការណ៍បន្តទៅនគរបាលជំនាញចុះត្រួតពិនិត្យ ។
តាមការត្រួតពិនិត្យ គ្រូពេទ្យកោសក្យវិច្ច័យរាជធានីភ្នំពេញក៏បានសន្និដ្ឋានថា កម្មកររូបនោះស្លាប់ដោយសារតែគាំងបេះដូង ។ ជាមួយគ្នានេះដែរ ក្រុមអ្នកសារព័ត៌មាន យេីងបាន រៃអង្គាសគ្នាបានទឹកប្រាក់បន្តិចបន្តួច ដេីម្បីចូលបុណ្យនិងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសពផងដែរ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅក្រុមគ្រួសារបញ្ជូនទៅកាន់ស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕






ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត