ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរប្រយ័ត្នអ្នកមានកូនតូច ! ឃើញដើរតែពីរនាក់បងប្អូន ប្រុងមានបំណងចាប់ជំរិតក្មេងតូចជាប្អូន តែសំណាងក្មេងប្រុសបងឃើញទាន់ទើបផ្អើលឆោេឡោ

    BY Khmernote Media May 12, 2018
    គួរប្រយ័ត្នអ្នកមានកូនតូច ! ឃើញដើរតែពីរនាក់បងប្អូន ប្រុងមានបំណងចាប់ជំរិតក្មេងតូចជាប្អូន តែសំណាងក្មេងប្រុសបងឃើញទាន់ទើបផ្អើលឆោេឡោ

    ប្រទេសចិន ៖ មួយរយៈក្រោយនេះករណីការចាប់ជំរិតក្មេងបានកក្រើកឡើងយ៉ាងខ្លាំង ជនល្មើសបានប្រើប្រាស់វិធីសាស្រ្តប្លែកៗជាច្រើនក្នុងការចាបវ់ជំរិតក្មេងទាំងអស់នេះយកទៅ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសវ័យកណ្តាលម្នាក់បានប្រើល្បិចចង់ចាប់ក្មេងប្រុសម្នាក់យកទៅ តែសំណាងក្មេងប្រុសម្នាក់ទៀតបានឃើញទាន់ហើយក៏ទៅប្រទាញគេយកមកវិញ។ តាមរយៈវីដេអូ CCTV នៅតាមដងផ្លូវនៃទីក្រុង Dongguan ខេត្ត Guangdong បានបង្ហាញសកម្មភាពកុមារពីរនាក់បងប្អូនកំពុងឈរសួរនាំគេមុខហាងលក់ទំនិញមួយ។ ខណៈពេលដែលកុមារជាបងប្រុសរវល់ជាប់សួរនាំជាមួយអ្នកលក់ បុរសវ័យកណ្តាលម្នាក់ក៏បានយកដៃគាបកកុមាររងគ្រោះហើយអូសយកទៅជាមួយ។


    សំណាងក្មេងប្រុសបងនោះងាកទៅឃើញទាន់ ហើយក៏បានដើរទៅចាប់ទាញប្អូនមកវិញ ក្រោយមានការរប្រទាញប្រទង់គ្នារវាងកុមារនិងជនសង្ស័យធ្វើអោយមានការភ្ញាក់ផ្អើល អ្នកនៅទីនោះក៏បានប្តឹងប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យមកធ្វើការសួរចម្លើយ គគេបានប្រាប់ថាគ្រាន់តែចង់លេងសើចជាមួយក្មេងប្រុសរងគ្រោះ មិនមានចេតនាចង់ចាប់ជំរិតដូចដែលបានចោទនោះទេ។ យ៉ាងណាប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបនន្ថែមលើករណីនេះផងដែរ តែបើតាមមតិភាគច្រើននៃអ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតនិយាយថានេះជាវិធីសាស្រ្តចាប់ជំរិតក្មេងច្បាស់ណាស់៕


    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay