ឪពុកបង្កើតរំលោភកូនស្រីតាំងពីអាយុ ៣ ឆ្នាំ រហូតដល់ ៧ឆ្នាំ , ក្មេងស្រីរងគ្រោះឈឺចាប់ ប្រាប់ម្តាយបង្កើតយ៉ាងណាក៏ម្តាយមិនជឿ បែរជាឃើញកូនហូរឈាម គិតថាកូនមុតអ្វី ហើយទិញថ្នាំឲ្យលាបវិញ
យោងតាមផេករបស់លោកស្រី Mam Somaly បានរៀបរាប់ឲ្យដឹងពីករណីឪពុកបង្កើតរំលោភតាំងពីអាយុ ៣ឆ្នាំ រហូតដល់៧ឆ្នាំ ក្មេងស្រីរងគ្រោះឈឺចាប់ ប្រាប់នរណាក៏គេមិនជឿសូម្បីតែម្តាយខ្លួនឯង។ បងស្រី Mam Somaly បានសរសេរថា៖ “អាសូរពេកហេីយ មួយយប់ទល់ភ្លឺ នាងតូចអាយុ ៧ ឆ្នាំម្នាក់នេះកេងថ្នូរ រហឹសដោយនិយាថា ខ្ញុំ ឈឺណាស់ ជួយខ្ញុំផង 😢😢 ឈឺចាប់ពេកហេីយ ក្មេងតូចត្រូវពុកបង្កេីតរំលោភតាំងពីអាយុជាង ៣ ឆ្នាំមកម្លេះ ម្តាយឃេីញកូនហូរឈាមស្មានតែមុតក៏ចេះតែទិញថ្នាំលាបអោយកូន💔រហូតកូនចេះនិយាយច្បាស់ កូនចេះតែប្រាប់ម្តាយ រហូតថាពុកធ្វេីអោយកូនមានឈាម កូនឈឺ តែម្តាយនៅតែមិនជឿ ១ ឆ្នាំកន្លងផុតកូនស្រីនៅតែនិយាយប្រាប់ថាពុកចាប់រំលោភ ម្តាយនៅតែមិនជឿ ព្រោះគិតថាជាកូនពុកបង្កេីត និងគ្នា។

💔២ ឆ្នាំកន្លងផុតទៅកូននៅតែហូរឈាម ឃេីញកូនចេះតែស្លេកទៅៗ ពេលសួរកូនៗប្រាប់ថាពុករំលោភ ម្តាយចាប់ផ្តេីមសង្ស័យ ក៏ទៅពិភាគ្សាជាមួយអ្នកជិតខាង តែអ្នកជិតខាងគិតថាក្មេងនិយាយផ្តេសផ្តាស មិនដែលពុកឯណារំលោភកូនខ្លួននោះទេ 💔 នាងតូចកំសត់រៀបរាប់ថា ពេលម៉ែមិននៅពុករំលោភ វាយធ្វេីបាបខ្ញុំៗខ្លាច ខ្ញុំប្រាប់ ម៉ែ ប្រាប់អ្នកជិតខាងគេថាខ្ញុំក្មេងមិនល្អ ពេលនោះពុកបានចិត្ត ព្រោះគ្មានអ្នកណាជួយខ្ញុំបានទេ 😢 ខ្ញុំឈឺខាងក្រោមដេីរស្ទេីរមិនរួច ម៉ែអោយជួយទៅសុីឈ្នួលគេ ខ្ញុំទៅមិនរួចម៉ែខឹង ខ្ញុំឈឺខ្លាំងក៏អោយម៉ែមេីលបេីមិនជឿ 💔 ស្រីជាម្តាយពេលមេីលឃេីញមានដុះផ្លែ….នៅតែមិនជឿក៏យកកូនទៅពេទ្យ ពេទ្យពិនិត្យហេីយក៏ប្រាប់ថាកូនត្រូវបានរំលោភជាយូរហេីយ 😢 ពុទ្ធោអេីយ ជាង៣ឆ្នាំមកនេះតេីនាងតូចឈឺយ៉ាងណាទៅ 😢
សេចក្តីភ័យខ្លាច ណាត្រូវពុកវៃ ណាត្រូវពុករំលោភ 😢ប្រាប់ម៉ែៗមិនជឿ ប្រាប់អ្នកជិតខាងក៏គេមិនជឿថែមទាំងស្អប់ថានាងនិយាយផ្តេសផ្តាទៀត 😢ភាពឯកោដែលរស់នៅគ្មានអ្នកជឿជាក់ សូម្បីតែម្តាយ😢 កំសត់ពេកហេីយកូនម្តាយ 😢នាងចូលចិត្តបិទភ្នែកខ្លួនអែងមិនអោយគេឃេីញ នៅពេលសួនាងកំសត់ថាហេតុអ្វីចូលចិត្តបិទភ្នែក នាងប្រាប់ថា 😢ចង់ក្លាយជាអ្នកពិការមេីលអ្នកណាមិនឃេីញ😢ឈឺចាប់ពេកហេីយ ហត់ពេកហេីយ 😢💔 ពេលនេះនាងបានមកអង្គការ Afesip Cambodia ហេីយ នាងត្រូវការពេលវេលាយូរទេីបអាចប្រសេីរមកវិញ៕
សម្រាប់បងប្អូនប្រិយមិត្តដែលចង់ចូលរួមឧបត្ថម្ភ តាមធនាគារ និង វីងរបស់អង្គការអាហ្វេស៊ីបសំរាប់ទទួលជំនួយ៖
💰ធនាគារ ABA (ABA Bank): 001981605 (AFESIP CAMBODIA ORGANIZATION)
💰វីង (Wing): 02705889 (AFESIP CAMBODIA) លេខសំគាល់ 061 601 601
💰Website: https://www.afesip.org/donate




