កូវីដ-១៩
ថ្ងៃសុក្រនេះសាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីចំនួន ១៦៩នាក់ ដែលនាំឱ្យចំនួនសរុបកើនដល់ ៤៤,៤៧៩នាក់
BY autoadmin
July 3, 2020
សាំងហ្គាពួរនៅថ្ងៃសុក្រ ទី០៣ ខែកក្កដា បានរកឃើញអ្នកជំងឺ COVID-19 ថ្មីចំនួន ១៦៩នាក់ ដែលត្រូវបានបញ្ជាក់ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៤៤,៤៧៩នាក់ និងការស្លាប់មាន ១១ នាក់ដដែល។ ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីៗរួមមានករណីសហគមន៍ចំនួន ១១នាក់ ករណីនាំចូលចំនួន ៣នាក់ និងក្រៅពីនោះគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។

ឥឡូវនេះសាំងហ្គាពួរស្ថិតនៅក្នុងដំណាក់កាលទី២ បន្ទាប់ពីបន្ធូរបន្ថយការរឹតត្បឹត ហើយពួកគេរំពឹងថានឹងមានករណីច្រើនទៀត ប្រសិនបើអ្នកដែលសង្ស័យមិនទៅរកការព្យាបាលឱ្យទាន់ពេល និងបន្ដការដើរលេង ឬហូបអាហារនៅតាមអាហារដ្ឋានជាដើម។ ចំណែកករណីទូទាំងពិភពលោកវិញគឺមាន ១០.៩ លាននាក់ ខណៈការស្លាប់មាន ៥២៣,០០០នាក់។ អាមេរិកនៅតែកំពូលតារាង ជាមួយករណី ២.៨ លាននាក់ ខណៈប្រេស៊ីលមាន ១.៥ លាននាក់ និងរុស្ស៉ីមាន ៦៦០,០០០ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times