ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីជ្រើសរើសក្រែមពណ៌ក្រហមដើម្បីឲ្យសាកសមនឹងផ្ទៃមុខរបស់អ្នក

    BY Khmernote Media May 12, 2018
    វិធីជ្រើសរើសក្រែមពណ៌ក្រហមដើម្បីឲ្យសាកសមនឹងផ្ទៃមុខរបស់អ្នក

    យើងដឹងហើយថាក្រែមពណ៌ក្រហមគឺជាពណ៌ក្រែមដែលទទួលបានការពេញនិយមពីសុភាពនារីជាខ្លាំង។ ដែលវាធ្វើឲ្យនារីមើលមកមានភាពទាក់ទាញ និងមានភាពស៊ីវិល័យ ពិសេសវាបង្កប់ជាមួយនឹងភាពSexyតែម្ដង។ ប៉ុន្ដែដើម្បីទទួលបានបបូរមាត់មានពណ៌ក្រហមស្អាតឥតខ្ចោះ អ្នកគួរតែអនុវត្តន៍វិធីទាំងនេះ៖

    ១. ជ្រើសរើសពណ៌ឲ្យស៊ីជាមួយនឹងពណ៌ស្បែករបស់អ្នក៖ បើសិនជាអ្នកមានស្បែកសម្បុររាងលឿងអ្នកគួរតែជ្រើសរើសពណ៌ក្រហមណាដែលរាងភ្លឺបន្ដិច, ប៉ុន្ដែបើសិនជាអ្នកមានពណ៌ផ្កាឈូក និងពណ៌សម្បុរទឹកឃ្មុំ អ្នកគួរតែជ្រើសរើសពណ៌ក្រហមក្រម៉ៅព្រោះថាវាស៊ីនឹងពណ៌សម្បុររបស់អ្នកខ្លាំងតែម្ដង។

    ២. លាបបបូរមាត់ឲ្យបានត្រឹមត្រូវ៖ អ្នកត្រូវប្រាកដចិត្តថាអ្នកលាបត្រូវតាមរឹមបបូរមាត់បានស្អាតល្អ មិនមានការលាបហួសបបូរនោះទេបើសិនជាអ្នកលាបលើសបបូរមាត់អ្នកអាចយកម៉្សៅស្អិតមកបិទបាំងវាបាន។ អ្វីដែលអ្នកត្រូវតែពិនិត្យជាចាំបាច់នោះគឺធ្មេញរបស់អ្នកត្រូវប្រាកដចិត្តថាមិនមានស្នាមប្រឡាក់ក្រែម ព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់នូវទំនុកចិត្តពេលដែលនិយាយជាមួយនឹងគេម្ដងៗ។

    ៣. កុំជ្រើសរើសក្រែមដែលមានជាតិរលូង៖ អ្នកគួរតែជ្រើសរើសប្រភេទក្រែមស្ងួតទើបធ្វើឲ្យមើលមកមានភាពស្រស់ស្អាត។

    ៤. របៀបធ្វើឲ្យក្រែមជាប់បានយូរ៖ ដើម្បីរក្សាក្រែមរបស់អ្នកជាប់បានយូរ អ្នកគួរតែយកម៉្សៅផាត់មកផ្ដិតនៅលើបបូរមាត់ថ្នម ជាពិសេសវាថែមទាំងជួយឲ្យបបូរមាត់អ្នកមានពណ៌ស្អាតទៀតផង។

    ៥. ការផ្គូរផ្គង់ជាមួយនឹងគូល័រភ្នែក៖ បើសិនជាអ្នកលាបក្រែមពណ៌ក្រហម ប៉ុន្ដែអ្នកដាក់គូល័រភ្នែកដិត, រ៉ូបពណ៌ដិតៗ និងម៉ូតសក់សាមញ្ញនោះធ្វើឲ្យអ្នកមើលមកពុំមានភាពលេចធ្លោ ហេតុនេះអ្នកគួរតែរកស្ទាយណាដែលសាមញ្ញហើយទុកឲ្យបបូរមាត់របស់អ្នក ជាការធ្វើការបញ្ចេញភាពទាក់ទាញវិញទើបជាការល្អ៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay