ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជំងឺកូវីដ១៩ ពេលនេះឆ្លងរាលដាលដល់មនុស្សជាង ១១លាននាក់ ខណៈមានការស្លាប់លើសពី ៥២០,០០០នាក់

    BY autoadmin July 4, 2020
    ជំងឺកូវីដ១៩ ពេលនេះឆ្លងរាលដាលដល់មនុស្សជាង ១១លាននាក់ ខណៈមានការស្លាប់លើសពី ៥២០,០០០នាក់

    ចំនួនករណីនៃជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះកើនឡើងលើសពី ១១លាននាក់ ខណៈមានអ្នកស្លាប់ជាង ៥២០,០០០នាក់ មកហើយ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ចំនួនករណីជំងឺ COVID-19 ក៏ខ្ពស់ជាងទ្វេដងបើប្រៀបនឹងជំងឺផ្តាសាយធំ ដែលត្រូវបានកត់ត្រាជារៀងរាល់ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

    បណ្តាប្រទេសដែលរងគ្រោះខ្លាំងៗកំពុងបន្ធូរបន្ថយការបិទទ្វារ ដែលត្រូវបានបង្កើតឡើងដើម្បីបន្ថយការរីករាលដាលនៃជំងឺ ខណៈពេលដែលធ្វើការផ្លាស់ប្តូររបៀបធ្វើការងារ និងជីវិតសង្គម ដែលអាចមានរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ រហូតដល់មានវ៉ាក់សាំង។ ប្រទេសខ្លះក៏មានការឆ្លងឡើងវិញផងដែរ ដែលបណ្ដាលឱ្យមានការអនុវត្តការរក្សាគម្លាត ឬបិទទ្វារអាជីវកម្មជាដើម។

    ជាក់ស្ដែងសហរដ្ឋអាមេរិកគឺមានករណីថ្មីៗជាង ៥០,០០០នាក់ ប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ ដែលវាជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។ ចំណែកប្រទេសប្រេស៊ីលមានករណីសរុបចំនួន ១.៥ លានករណី ដែលស្មើនឹង ២៣% នៃចំនួនប្រជាជនឆ្លងសរុបទូទាំងពិភពលោក។ ប្រទេសឥណ្ឌាបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះសម្រាប់ទ្វីបអាស៊ី ដោយមានករណីកើនឡើងដល់ ៦២៥,០០០ ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: