រថយន្ត

Mazda អបអរខួប ១០០ឆ្នាំ ចាប់តាំងពីខ្លួនផ្ដើមអាជីវកម្ម ជាមួយម៉ូដែល MX-5 Miata Anniversary Edition សម្រាប់ទីផ្សារអាមេរិក

BY
autoadmin
July 4, 2020

ថ្មីៗនេះក្រុមហ៊ុន Mazda បានប្រកាសអបអរខួប ១០០ឆ្នាំ នៃការចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ជាមួយនឹងរថយន្ត MX-5 Miata Anniversary Edition ដែលមានពណ៌សដូចគុជ (Snowflake White Pearl Mica) ជាមួយនឹងផ្នែកខាងក្នុងពណ៌ក្រហម ដំបូងក្រណាត់ និងការរចនាផ្សេងៗទៀត ដែលមើលទៅគួរឱ្យស្រឡាញ់មែនទែន ខណៈពណ៌របស់វាគឺយកគំរូតាមរថយន្តទ្វារ ២ ម៉ូដែល R360 coupe ។

រថយន្តសម្រាប់ខួបគម្រប់ ១០០ឆ្នាំមួយនេះ មានដំបូលពណ៌ក្រហម (burgundy red) ដែលពណ៌នេះមានផ្ដាច់មុខសម្រាប់តែរថយន្ត Anniversary Edition នេះតែប៉ុណ្ណោះ។ រថយន្ត MX-5 Miata ក៏នឹងមានផ្លាកសញ្ញា “១០០ឆ្នាំ ១៩២០-២០២០” ដែលស្ថិតនៅផ្នែកមួយចំនួនរបស់រថយន្តផងដែរ ដើម្បីបញ្ជាក់ពីខួប ១០០ឆ្នាំ របស់ក្រុមហ៊ុន Mazda ។

ចំណែកនៅខាងក្នុងផ្នែកខាងក្នុងគឺមានពណ៌ក្រហម ហើយកៅអីមុខរបស់វានឹងមានវាយតែមខួប១០០ឆ្នាំ «100th-anniversary» តែម្ដង ខណៈកូនសោរ និងផ្នែកមួយចំនួនផ្សេងទៀតសុទ្ធតែដាក់តែមនេះដូចគ្នា។ តម្លៃសម្រាប់រថយន្តស្ព័រពិសេសនេះ ចាប់ផ្តើមពី ៣៣,៦១៥ដុល្លារ ហើយវាទំនងមានលក់នៅចុងខែកញ្ញាក្នុងទីផ្សារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Car and Driver

Share This Post: