គ្រប់សព្វតែម្តង! ជនខិលខូចដើរបោកប្រាស់ អាជីវករ រៃអង្គាសប្រាក់ យកទៅធ្វើបុណ្យ៧ថ្ងៃឲ្យឱពុកបង្កើតស្នងការខេត្តព្រះសីហនុ, ឥលូវនេះលោកស្នងការចេញប្រកាសឲ្យបុគ្គលនេះ មកសារភាពជាបន្ទាន់
ព្រះសីហនុ៖ ឯកឧត្តម ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានជូនដំណឹងទៅបងប្អូននៅខេត្តព្រះសីហនុឲ្យដឹងពីជនខិលខូចបានយកក្រដាសបុណ្យដើររៃអង្គាសឲ្យឪពុករបស់លោក លោកស្នងការបានប្រកាសឲ្យបងប្អូនកុំជឿឲ្យគាត់កំព្រាឪពុកតាំងពីឆ្នាំ ១៩៧៤ មកម្លេះ។ ឯកឧត្តម ជួន ណារិន បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទស្នងការនគរបាលខេត្តព្រះសីហនុ សូមគោរពនិងជំរាបជូនបងប្អូនប្រជាពលរដ្ធ និងអាជីវករ លក់ដូរក្នុងខេត្តព្រះសីហនុ បានជ្រាបថា (ថ្ងៃទី៥/៧/២០)នេះមានជនម្នាក់មានមុខដូចក្នុងរូបថតនេះដើរបោកប្រាស់ អាជីវករយើង រៃអង្គាសប្រាក់ យកទៅធ្វើបុណ្យ៧ថ្ងៃឲឱពុកបង្កើត”លោកស្នងការនគរបាលខេត្តព្រះសីហនុ”។
ខ្ញុំបាទជាកូនកំព្រាឱពុកតាំងពីឆ្នាំ១៩៧៤មកម្កេះ។ដូច្នេះ🙏🏻សូមបងប្អូននិងអាជីវករក្នុងខេត្តយើងកុំចាញ់បោកជននេះបន្តទៀត🙏🏻។ ខ្ញុំសូមប្រកាសឲជនម្នាក់មានរូបក្នុងនេះមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជាបន្ទាន់។បើមិនដូច្នោះទេខ្ញុំបាទនិងចាត់ចែងតាមនីតិវិធីហើយ។ សូមអរគុណ អាជីវករ ក្នុងខេត្តបានផ្ដល់ដំណឹងនិងរូបជននេះមកដល់ខ្ញុំបាទដោយក្ដីគោរពបំផុត🙏🏻”៕



