ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខាងប្រុស១៧ឆ្នាំ ខាងស្រី១៣ឆ្នាំ ឈែ​តហ្វេសបុកចុះឡើងស្រឡាញ់គ្នា បបួលគ្នាទៅមើលកុនខ្នាតតូច ហើយលួចរួមភេទ ក្រោយមកឈ្លោះគ្នា ខាងស្រីប្តឹងខាងប្រុសជាប់ខ្នោះ

    BY Khmernote Media July 5, 2020
    ខាងប្រុស១៧ឆ្នាំ ខាងស្រី១៣ឆ្នាំ ឈែ​តហ្វេសបុកចុះឡើងស្រឡាញ់គ្នា បបួលគ្នាទៅមើលកុនខ្នាតតូច ហើយលួចរួមភេទ ក្រោយមកឈ្លោះគ្នា ខាងស្រីប្តឹងខាងប្រុសជាប់ខ្នោះ

    រាជធានីភ្នំពេញ​ ៖ ស្នេហាតាមហ្វេសប៊ុក​ឆាតឆ្លងឆ្លេីយទៅវិញទៅមក​ រហូតមានចិត្តស្រលាញ់គ្នាបានមិនដល់មួយខែផង​ បបួលចង់​ Horny ខាងស្រីឆ្ងល់ Horny នឹងមានន័យថាម៉េច​ ខាងប្រុសថាគឺ​អារម្មណ៍​ផ្លូវភេទ ហេីយអូនធ្លាប់ទេ​ អូនឆ្លេីយថាទេ​ រួចក៏បបួលទៅមេីលកុនខ្នាតតូច​សម្រាប់មនុស្ស២នាក់ មេីលកុនរឿងខ្មោចបណ្ដេីរ​ រួមភេទបណ្ដេីររហូតបានសម្រេច​ តែក្រោយមក​ក៏ឈ្លោះគ្នា​ ហេីយត្រូវគ្នាវិញ​ តែពេលមកដល់ផ្ទះខាងស្រីរករឿងឈ្លោះប្រកែកគ្នា ទេីបខាងស្រីប្ដឹងប៉ូលិស​តែម្ដង​ ពាក់ព័ន្ធ(ករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ​)​ ។

    ហេតុការណ៍កេីតឡេីងកាលពីម៉ោង១២:៣០នាទីថ្ងៃត្រង់​ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នេះ នៅចំណុចបន្ទប់មើលកុនខ្នាតតូចសម្រាប់មនុស្ស២នាក់ ជិតវិទ្យាល័យព្រះស៊ីសុវត្តិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។ ជនរងគ្រោះឈ្មោះ ឃ.ត.វ.ត ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។​ មុខរបរសិស្ស។​ ជនសង្ស័យឈ្មោះ ស្រ៊ុន តេងអ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាងួត ខណ្ឌពោធិ៍សែនជយ័ ក្រុងភ្នំពេញមុខរបរសិស្ស(ឃាត់ខ្លួន) ។

    បេីតាមរបាយការណ៍របស់នគរបាលក្រុងតាខ្មៅ​បានអោយក្រុមការងារខ្មែរណូតដឹងពីរឿងហេតុ​ដូច្នេះថា កាលពីវេលាកើតហេតុខាងលើជនរងគ្រោះ និងជនសង្ស័យ បានស្រលាញ់គ្នាតាំងពីដើមខែមិនា ឆ្នាំ២០២០ តាមរយៈហ្វេសប៊ុក។ រហូតមកដល់យប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ ជនរងគ្រោះបានឆាតលេងជាមួយគ្នាយ៉ាងផ្អែមល្ហែម ខាងប្រុសបាននិយាយថាបងចង់Horny ជាមួយអូនណាស់ ខាងស្រីក៌សួរថាពាក្យ(ហូននី)និងមានន័យយ៉ាងមិច ខាងប្រុសក៏ប្រាប់ថាគឺមានអារម្មណ៍ផ្លូវភេទនិងណាស់ តើអូនឯងធ្លាប់ដេកជាមួយអ្នកណាទេ? ខាងស្រីក៏ឆ្លើយថា មិនដែលទេ ខាងប្រុសថា អញ្ចឹងសាកជាមួយបងទៅ អូននិងដឹងហើយ រួចខាងស្រីក៌ព្រម។

    លុះស្អែកឡើង អ្នកទាំងពីរបាននាំគ្នាចូលបន្ទប់មើលកុនខ្នាតតូច សម្រាប់តែមនុស្សពីរនាក់ ពួកគាត់មើលរឿងខ្មោចបណ្តើរ រួមភេទបណ្តើររហូតបានសម្រេច ។ រហូតមកដល់ដើមខែមេសា អ្នកទាំងពីរក៏មានបញ្ហាជាមួយគ្នា តែត្រូវគ្នាវិញ ។ ទើបនៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី០៤ ខែកក្តដា​ ឆ្នាំ២០២០ ខាងប្រុសបានមកដល់ផ្ទះខាងស្រីហើយរករឿងឈ្លោះប្រកែកគ្នា ទេីបធ្វើអោយខាងស្រីខឹងក៏ប្តឹងសមត្ថកិច្ចអោយធ្វើការតាមច្បាប់តែម្ដង ៕ ដោយបងម៉េង​

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay