ខ្លាំងបាត់! កំពុងឡើងការពារសារណា គ្រាន់តែគ្រូសួររឿងស្លៀកខ្លីស្រាប់តែដោះខោអាវចេញ
បរទេស ៖ មកដល់ថ្នាក់មហាវិទ្យាល័យក្នុងប្រទេសមួយចំនួនគេមិនបានកំណត់ឯកសណ្ឋានអោយនិសិត្សស្លៀកពាក់ទៀតនោះទេ ពោលគឺពួកគេអោយជ្រៀសរើសស្ទាយស្លៀកពាក់បានស្រេចនឹងចិត្តរបស់ខ្លួន។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយព័ត៌មានហួសចិត្តមួយ ដែលនិសិត្សស្រីម្នាក់បានដោះសម្លៀកបំពាក់របស់ខ្លួនចេញពេលកំពុងធ្វើបទបង្ហាញ បន្ទាប់ពីសាស្រ្តាចារ្យម្នាក់បានសួរនាំពីបញ្ហាការស្លៀកពាក់មិនសូវវសមរម្យរបស់នាងក្នុងការឡើងមកធ្វើបទបង្ហាញនេះ។ និសិត្សស្រីម្នាក់នោះមានឈ្មោះ Letitia Chai រៀននៅសាកលវិទ្យាល័យ Cornell នាទីក្រុង New York សហរដ្ឋអាមេរិក។

នាក្នុងថ្ងៃធ្វើបទបង្ហាញនោះនាងបានស្លៀកអាវដៃវែងពណ៌ខៀវជាមួយនឹងខោខូវប៊យជើងខ្លី សាស្រ្តាចារ្យវាយតម្លៃបានបង្ហាញភាពមិនពេញចិត្តនិងបានសួរនាំនាងទាក់ទងនឹងការស្លៀកពាក់បែបនេះវាសមរម្យរឺទេក្នុងការមកធ្វើបទបង្ហាញ។ គាត់បានបន្ថែមទៀតថា សាលាពិតជាមិនបានកំណត់មែនថាតម្រូវអោយនិសិត្សស្លៀកបែបណានោះ តែនិសិត្សខ្លួនឯងគួរតែយល់ថាគួរស្លៀកពាកក់បែបណាក្នុងកាលៈទេសៈណានោះ។ ជាមួយនឹងប្រតិកម្មអវិជ្ជមានជាមួយនឹងសម្លៀកបំពាក់ខ្លួននិសិត្សស្រី Letitia Chai បានដោះសម្លៀកបំពាក់ចេញនៅពេលកំពុិុងតែធ្វើបទបង្ហាញនោះតែម្តង។ សាស្រ្តាចារ្យក៏បានចោទសួរនាងថា”ម្តាយរបស់នាងនឹងគិតយ៉ាងណា?” នាងក៏បានឆ្លើយតបភ្លាមៗទៅកាន់សាស្រ្តាចារ្យវវិញដែរថា ” ម្តាយខ្ញុំជាសាស្រ្តាចារ្យបង្រៀនពីផ្លូវភេទនិងយេនឌ័រនាងមិនមានបង្ហាញអ្វីីការស្លៀកពាក់ខ្ញុំនោះទេ”។ និសិត្ស១១នាក់ក្និងចំនោម១៤នាក់ដែលមានវត្តមានក្នុងថ្នាក់បង្រៀនរបស់សាស្រ្តាចារ្យ Maggor បានលើកឡើងថា “ពួកគេយល់ស្របនឹងការបកស្រាយលើបទបង្ហាញដំបូងរបស់នាងដែលនិយាយពីវិជ្ជាជីវៈ ជាជាងការសម្លឹងមើលរបស់បុរស”។ និសិត្សទាំងនោះបន្ថែមថាលោកសាស្ត្រាចារ្យ បានធ្វើការសុំទោសចំពោះពាក្យសម្តីដែលបាននិយាយទៅកកាន់នាង តែ Letitia Chai មិនបានលឺនោះទេព្រោះោះនាងបានចាកចេញពីក្នុងថ្នាក់បាត់ទៅហើយ៕


អត្ថបទ ៖ Mali
ប្រភព ៖ nextshark