ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ល្បីមកថារថយន្ត Ranger Raptor ស៊េរីក្រោយ នឹងបំពាក់ដោយម៉ាស៊ីន V6 ទំហំចំណុះ 2.7លីត្រ និងមានកម្លាំង 325សេះ

    BY autoadmin July 6, 2020
    ល្បីមកថារថយន្ត Ranger Raptor ស៊េរីក្រោយ នឹងបំពាក់ដោយម៉ាស៊ីន V6 ទំហំចំណុះ 2.7លីត្រ និងមានកម្លាំង 325សេះ

    រថយន្ត Ford Ranger ជំនាន់ថ្មីកំពុងស្ថិតក្នុងដំណើរការ ហើយវានឹងប្រែមុខមាត់ថ្មីសម្រាប់ត្រកូលនេះ ដើម្បីដេញឱ្យទាន់សម័យកាលថ្មី។ ដោយយោងតាមរបាយការណ៍ជាបឋមមួយ កាលពីប៉ុន្មានសប្តាហ៍មុនបានឱ្យដឹងថា រថយន្តភីកអាប់ Ford Ranger នឹងមានមកជាមួយជម្រើសម៉ាស៊ីនកូនកាត់ ហើយកាន់តែពិសេសទៀតនោះពួកយើងក៏ចាប់ផ្ដើមដឹងដំណឹងរបស់ Ranger Raptor ជាបណ្ដើរៗដូចគ្នា។

    យោងតាមការចុះផ្សាយរបស់ CarExpert ហាក់ដូចជាបានបញ្ជាក់ថា Ranger Raptor ស៊េរីថ្មីនឹងត្រូវបានបំពាក់ដោយម៉ាស៊ីន V6 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ច្បាស់ជាងនេះទៅទៀតនៅត្រង់ថា វាប្រើម៉ាស៊ីន EcoBoost ទំហំ 2.7លីត្រ កំណែជំនាន់ថ្មី ដែលគូជាមួយប្រអប់លេខអូតូ 10 វគ្គ និងប្រព័ន្ធប៉ុង២ (all-wheel-drive)។ រថយន្តនេះនឹងរំពឹងថា មានកម្លាំង 325សេះ (242kW) និងមានកម្លាំងបង្វិល 400ផោន-ហ្វីត (542N-m)។

    ទីផ្សារក្រៅពីអាមេរិកខាងជើងដូចជា៖ អូស្ត្រាលី អាស៊ី និងអឺរ៉ុប រថយន្ត Ranger Raptor ថ្មីនឹងទទួលបានជម្រើសម៉ាស៊ីនម៉ាស៊ូត២។ ប្រភេទធម្មតាគឺប្រើម៉ាស៊ីន Twin-turbo ទំហំ 2.0លីត្រ ដែលមានកម្លាំង 210សេះ (157kW) និងកម្លាំងបង្វិល 369 ផោន-ហ្វីត (500 Nm)។ មួយទៀតគឺម៉ាស៊ីនម៉ាស៊ូត V6 ដែលមានទំហំ 3.0លីត្រ ជាមួយកម្លាំង 255សេះ (190kW) និងកម្លាំងបង្វិល 443 ផោន-ហ្វីត (600 Nm)៕

    អត្ថបទ៖ លីដា
    ប្រភព៖ Motor1

    Share This Post: