ក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅភ្នំពេញអនុញ្ញាតឲ្យបើកដំណើរការវិញ តែត្រូវប្រែក្លាយជាភោជនីយដ្ឋាន និងត្រូវអនុវត្ត២ចំណុចនេះ
យោងតាមសេចក្តីប្រកាសព័ត៌មានលេខ ០៥ ប្រកព ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹមកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ៖

១- ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញ
២- គោរពពឲ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។
ទទួលបានសេចក្តីជូនដំណឹងនេះហើយ សូមម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ទាំងអស់មេត្តាជ្រាប និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

