កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃពួចបង្រ្កាបមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ចាប់បានជនសង្ស័យ ២នាក់
ស្រុកអង្គស្នួល៖ ថ្ងៃទី០៦ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១១និង៣៤នាទី។ ចំណុចនៅក្នុងដីឡូត៍ផ្ទះជនសង្ស័យស្ថិតនៅ ភូមិក្រាំងលាវឃុំ ព្រៃពពួចស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០២នាក់ ឃាត់ខ្លួនបាន០២នាក់ស្រី០១នាក់។
១-ឈ្មោះ សាំង សូនីតា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិក្រាំងលាវ ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល។
+ កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល០២ខែ ពីបទប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន (មុខសញ្ញាខាងលើនេះមានផ្ទៃពោះចំនួន៧ខែ) ។
២- ឈ្មោះ សាំង សូណា ហៅផ្លូច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុរបរជាជាងតទឹកភ្លើងមានទីលំនៅ ភូមិក្រាំងលាវឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល។
+ វត្ថុតាងចាប់យករួមមាន៖
👉🏻 ម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀនចំនួន១៣កញ្ចប់តូច១២ ធំ០១កញ្ចប់។
👉 ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
👉 លុយខ្មែរចំនួន ៤០០០០៛(បួនមុឺនរៀល)។
👉 ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក oppo ០១គ្រឿង និងម៉ាកហូវៃ ០១។
👉 កាបូបស្ពាយ០១ដាក់ថ្នាំញៀន។
✍🏻 សភាពនៃរឿងហេតុ
នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃពួចបានទទួលព័ត៌មានពីកម្លាំងមហាជនថាមានមុខសញ្ញាលក់ថ្នាំញៀននៅនឹងផ្ទះ ស្ថិតនៅភូមិក្រាំងលាវឃុំ ព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក ចុះដល់កន្លែងកើតហេតុ ឃើញជនសង្សយ័កំពង់នៅមុខផ្ទះ កម្លាំងសមត្ថកិច្ចយើងក៏បានចូលទៅឃាត់សួរនាំនិងត្រួតពិនិត្យ ឃើញមានថ្នាំញៀនដាក់នៅក្នុងកាបូបស្ពាយចំនួន១២កញ្ចប់ក្នុងនោះធំ០១កញ្ចប់។
+ ជនសង្សយ័ឈ្មោះ សាំង សូនិតា បានឆ្លើយសារភាពថា ថ្នាំញៀននៅចំពោះមុខនេះពិតជារបស់ខ្លួនដែលទិញមកពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំស្វាយប៉ាក ទិញក្នុងតម្លៃ ២០០០០០៛ (ម្ភៃមុឺនរៀល) ដើម្បីយកមកលក់បន្ត។ ចំណែកជនសង្សយ័ឈ្មោះ សាំង សូណា ហៅផ្លូច បានឆ្លើយសារភាពថា ខ្លួនធ្លាប់ត្រូវបានប្អូនស្រីរបស់ខ្លួនឈ្មោះ សាំង សូនិតា ប្រើឲ្យយកថ្នាំញៀនលក់ឲ្យគេដែរ ពេលគេតេមករកទិញម្តងៗ។
+ ដោយមានបទបញ្ជាពីលោកឩត្តមសេនីយ៍ ស្នងការនគរបាលខេត្តកណ្តាល មានការដឹកនាំពីលោកស្នងការរងទទួលបទល្មើសប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលឯកភាពពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាឃុំព្រៃពួចលោក នាយប៉ុស្តិ៍រដ្ឋបាល និងនៅចំពោះមុខជនសង្សយ័ ព្រមទាំងក្រុមគ្រួសារយើងបានធ្វើការឆែកឆេរផ្ទះជនសង្សយ័ឈ្មោះ សាំង សូនិតា រកឃើញថ្នាំញៀនចំនួន ០១កញ្ចប់តូចទៀតនិងឩបករណប្រើប្រាស់ញៀនមួយចំនួន ។
ចំពោះជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលារការ ៕







ប្រភព៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល