ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសាំងហ្គាពួរកើនដល់ ៤៥,១៤០នាក់ បន្ទាប់ពីបានរកឃើញអ្នកឆ្លងថ្មីៗចំនួន ១៥៧នាក់

    BY autoadmin July 7, 2020
    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសាំងហ្គាពួរកើនដល់ ៤៥,១៤០នាក់ បន្ទាប់ពីបានរកឃើញអ្នកឆ្លងថ្មីៗចំនួន ១៥៧នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times សម្រាប់ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួរមានការបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៥៧ ករណី ដែលបង្កើនតួលេខសរុបដល់ ៤៥,១៤០ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងនោះមាន ២០ ករណី ជាករណីសហគមន៍ និងមាន ៣នាក់ ជាករណីនាំចូល។

    នៅក្នុងចំណោមករណីក្នុងសហគមន៍ទាំង ២០នាក់ មានអ្នកជំងឺ ១២នាក់ គឺជាអ្នកដែលមានទំនាក់ទំនងជាមួយករណីមុនៗ ហើយពួកគេត្រូវបានគេដាក់នៅដោយឡែក មុនពេលដែលរកឃើញថាមានជំងឺ COVID-19។ ករណីថ្មីៗក្រៅពីនោះគឺរកឃើញចេញពីពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករបរទេស។ ចំណែកតួលេខស្លាប់របស់សាំងហ្គាពួរគឺរក្សាត្រឹម ២៦ នាក់ដដែល ទោះបីប្រទេសតូបតែឆ្លងច្រើនមួយនេះបន្ដមានករណីថ្មីៗក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: