ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរស​ម្នាក់​ប៉ង​បោក​គ្រាប់បែក​ច្នៃ​ចូល​ផ្ទះ​ឪពុក​ម្តាយក្មេក តែ​ខុស​បច្ចេកទេស​ផ្ទុះ​ឆេះ​របួស​ខ្លួនឯង​និង​កូនប្រុស​

    BY Khmernote Media July 7, 2020
    បុរស​ម្នាក់​ប៉ង​បោក​គ្រាប់បែក​ច្នៃ​ចូល​ផ្ទះ​ឪពុក​ម្តាយក្មេក តែ​ខុស​បច្ចេកទេស​ផ្ទុះ​ឆេះ​របួស​ខ្លួនឯង​និង​កូនប្រុស​

    ​ខេត្តក្រចេះ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​បោក​គ្រាប់បែក​កែច្នៃ​ចូល​ផ្ទះ​ឪពុក​ម្តាយក្មេក នៅ​ចំណុច​ដីស្រែ​ចំការ​ប្រ​វ៉ា មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧ ប្រហែល​១០​គីឡូម៉ែត្រ ស្ថិតក្នុង​ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ ។

    ​ករណី​ខាងលើ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ធា ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​យក​គ្រាប់បែក​កែច្នៃ​ចំនួន​០៣​គ្រាប់ និង​សាំង​ចំនួន​០៣​ដប ក្នុង​គោលបំណង​យកទៅ​គប់​ចូល​ផ្ទះ​ឪពុក​និង​ម្តាយក្មេក​របស់ខ្លួន ។ ពេលនោះ​បាន​ដុត​គ្រាប់បែក​ច្នៃ​១​គ្រាប់ តែ​ខុស​បច្ចេកទេស ក៏​ផ្ទុះ​ត្រូវរបួស​ដៃស្តាំ​ខ្លួនឯង និង​ត្រូវ​ឆេះ​រោល​លើ​កូនប្រុស​ខ្លួនឯង​ម្នាក់ទៀត ។

    បន្ទាប់ពី​ទ​ទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ធា ធី បាន​នៅវេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។​
    ​ឆ្លងតាម​ការពិនិត្យរ​បស់​គ្រូពេទ្យ និង​ប៉ុស្តិ៍​សុខភាព​បញ្ជាក់ថា ជនសង្ស័យ និង​កូន​ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល​បន្ត​នៅ​មន្ទីរ​ព​ទ្យ​បង្អែក​ខេត្ត​ទៀត ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay