ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សរាប់រយនាក់លើយន្តហោះផ្ញើអាយុជីវិតលើពីឡុតទៅហើយ បែរជាពីឡុតធ្វើបែបនេះទៅវិញ

    BY Khmernote Media May 14, 2018
    មនុស្សរាប់រយនាក់លើយន្តហោះផ្ញើអាយុជីវិតលើពីឡុតទៅហើយ បែរជាពីឡុតធ្វើបែបនេះទៅវិញ

    ពីឡុអង់គ្លេស៖ បើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញថា គាត់មានផ្ទុកសារជាតិស្រវឹងលើសកំណត់ និងព្យាយាមធ្វើការបើកបរយន្តហោះ ដែលមានផ្ទុកអ្នកដំណើរចំនួន ៣០០ នាក់។ ពីឡុតរូបនេះមានឈ្មោះថា Julian Monaghan អាយុ៤៩ឆ្នាំ ហើយយន្តហោះ ដែលពីឡុតនោះបើកជាប្រភេទ Boeing 777 ស្ថិតក្នុងព្រលានយន្តហោះអន្តជាតិ  Gatwick ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

    ពីឡុតរូបនោះត្រូវបានសមត្ថកិច្ចជំនាញរកឃើញថា មានផ្ទុកសារធាតុស្រវឹងក្នុងកម្រិត ជាតិអាកុល ៨៦ មីលីក្រាម ក្នុងឈាម ១០០ មីលីលីត្រ ដែលក្នុងច្បាប់កំណត់មិនត្រូ​វឲ្យមានជាតិអាកុលលើពី ២០ មីលីក្រាម/ ១០០ មីលីត្រឈាមនោះទេ។ ក្រោយការរកឃើញនេះ​គាត់ត្រូវបានគេចាប់ខ្លួនពីបទព្យាយាមបើកបរយន្តហោះក្នុងសភាពស្រវឹង ហើយគាត់ក៏ត្រូវគេបញ្ឈប់ពីការងារ ដែលមានប្រាក់ខែជាមធ្យមជាង៨ម៉ឺនដុល្លារនេះទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay