ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពូលកូន! ខ្ចីម៉ូតូឪពុកបង្កើតទៅដឹកប្រពន្ធនៅឯខេត្តមិនបាន ប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់

    BY Khmernote Media July 8, 2020
    កំពូលកូន! ខ្ចីម៉ូតូឪពុកបង្កើតទៅដឹកប្រពន្ធនៅឯខេត្តមិនបាន ប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់

    ខេត្តកណ្តាល៖ ឪពុកទ្រាំលែងបាន ព្រោះតែកូនប្រុសបង្កើតចង្រៃខុសគេ បង្កើតរឿងហិង្សាក្នុងគ្រួសារវាយបំផ្លាញទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់ បានប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

    ជនសង្ស័យឈ្មោះ ធី រ៉ូយ៉ាល់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។ ជនរងគ្រោះឈ្មោះ ផូ ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាឪពុកបង្កើតជនសង្ស័យ)
    សម្ភារ:ខូចខាតរួមមាន៖ ១.ទូទឹកកកចំនួន០១, ២.ឆ្នាំងដាំបាយអគ្គីនីចំនួន០១, ៣.កង្ហាល់ចំនួន០២, ៤.បង្អួចកញ្ចក់ចំនួន០១។

    សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើឈ្មោះ ធី រ៉ូយ៉ាល់ ជនសង្ស័យបានខ្ចីម៉ូតូពីឪពុកបង្កើតទៅដឹកប្រពន្ធនៅឯខេត្តព្រៃវែង។ ដោយឃើញកូនឈ្មោះ ធី រ៉ូយ៉ាល់ ស្រវឹងស្រាខ្លាំងពេកទើបឪពុកមិនព្រមឲ្យខ្ចីម៉ូតូស្រាប់តែពេលនោះឈ្មោះ ធី រ៉ូយ៉ាល់ បានខឹងឪពុកបានយកទូទឹកកកបោកនិងវាយឆ្នាំងដាំបាយអគ្គិសនី កង្ហាល់ បង្អួច កញ្ចក់ និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផ្សេងទៀត។ ភ្លាមនោះឪពុកបង្កើតជនសង្ស័យក៏បានដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍ព្រែកអំបិលពេលទទួលបានពាក្យបណ្តឹង ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ។
    កន្លងមកពេលដែលជនសង្ស័យផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿងនិងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ ។

    បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay