ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលរាជធានីចុះទៅមើលផ្ទាល់ ទើបឃើញម្ចាស់ដីមួយ ចាក់ដីរំលោភចូលប្រឡាយលូប្រាំ ជិត១០ម៉ែត្រ ពេលនេះបញ្ជាឲ្យអាជ្ញាធរខណ្ឌ ចាត់វិធានការជាបន្ទាន់

    BY Khmernote Media July 8, 2020
    អភិបាលរាជធានីចុះទៅមើលផ្ទាល់ ទើបឃើញម្ចាស់ដីមួយ ចាក់ដីរំលោភចូលប្រឡាយលូប្រាំ ជិត១០ម៉ែត្រ ពេលនេះបញ្ជាឲ្យអាជ្ញាធរខណ្ឌ ចាត់វិធានការជាបន្ទាន់

    រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដាក់បញ្ជាទៅអាជ្ញាធរមានវិធានការអោយបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ អ្នកដែលបានរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។ បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

    ការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងខណៈដែលលោកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយលូប្រាំ ដែលបានសាងសង់រួចរាល់ ១០០% ។

    នៅពេលចុះទៅពិនិត្យនោះដែរ ឃើញសកម្មភាពប្រជាពលរដ្ឋចាក់ដីផ្នែកខាងក្រោយហៀរលើប្រឡាយប្រហែលជិត ១០ម៉ែត្រ ដោយដីរបស់ប្រជាពលរដ្ឋមានជម្រៅតែ ១២ម៉ែត្រប៉ុណ្ណោះ ជាហេតុធ្វើឱ្យលោកអភិបាលរាជធានីសម្តែងក្តីមិនពេញចិត្តទៅនឹងទង្វើបែបនេះ ហើយលោកអភិបាលរាជធានីបានស្តីបន្ទោសទៅអភិបាលខណ្ឌនិងចៅសង្កាត់ដែលបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋចាក់ដីរំលោភលើ ប្រឡាយបែបនេះ ។

    គួរបញ្ចាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាមានប្រជាពលរដ្ឋចាក់ដីហៀរមកលើប្រឡាយនេះដែរ លោកអភិបាលរាជធានីបានតម្រូវឱ្យកាយចេញវិញទាំងអស់ បើមិនធ្វើតាមទេអាចប្រឈមនឹងផ្លូវច្បាប់ ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay