រថយន្ត

ក្រុមហ៊ុន Ford នឹងនាំយករថយន្ត Bronco ត្រឡប់មកវិញនៅសប្ដាហ៍ក្រោយ ដែលវាជារថយន្ត SUV ល្បីល្បាញបំផុតកាលពីជំនាន់ឆ្នាំ១៩៦០

BY
autoadmin
July 8, 2020

យោងតាមបទសម្ភាសន៍ជាមួយនាយកក្រុមហ៊ុន Ford Global លោក Dave Pericak ជាមួយនឹងសារព័ត៌មាន Yahoo Finance ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញ Twitter បានឱ្យដឹងថា Ford នឹងនាំយកមកវិញនូវម៉ូដែល Bronco ដែលជារថយន្ត SUV ដ៏ល្បីល្បាញបំផុតមួយកាលពីជំនាន់ឆ្នាំ១៩៦០ ហើយវាត្រូវបានគេឱ្យនាមថាជា G.O.A.T. ឬ Goes Over Any Terrain (ទៅបានគ្រប់ស្ថានភាពភូមិសាស្ដ្រ) នៅអំឡុងជំនាន់នោះ មុនពេលដែល Ford បានឈប់ផលិតម៉ូដែលនេះនៅឆ្នាំ១៩៩៦។

ឥឡូវនេះក្រុមហ៊ុន Ford បានសម្រេចនាំយកនូវម៉ូដែល icon នេះឡើងមកវិញ ហើយវាត្រូវបង្ហាញវត្តមាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង។ កាលពីមុនក៏ធ្លាប់មានពាក្យចចាមអារាមថា Ford នឹងផលិតវាឡើងវិញដែរ ក៏ប៉ុន្តែគ្មានការគាំទ្រការអះអាងទាំងនោះទេ។ ទើបតែពេលនេះគឺវាបានបញ្ជាក់យ៉ាងច្បាស់ពីមាត់នាយកក្រុមហ៊ុន Ford Global លោក Dave Pericak ។ យ៉ាងណាក៏ដោយវានៅមិនទាន់មានការរៀបរាប់ពីគ្រឿងម៉ាស៊ីន ឬមុខងារណាមួយនៅឡើយទេ ប៉ុន្តែលោក Dave Pericak និយាយថា វានឹងល្អជាងរថយន្ត Jeep Wrangler ដោយសារតែវាទំនើបជាង និងឆ្លាតវៃជាង។

យើងនឹងដឹងកាន់តែច្បាស់អំពីត្រកូល Bronco ឆាប់ៗនេះ! ដូចដែលយើងបានលើកឡើងហើយថារថយន្ត Ford Bronco ជំនាន់ចុងក្រោយនឹងធ្វើការបង្ហាញខ្លួនជាសកលនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដែលអ្នកអាចមើលបានតាមរយៈការផ្សាយផ្ទាល់លើអ៉ីធឺណេត៕

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: