ទស្សនាវិដេអូស្តែងៗ ស្ត្រីជាចោរឆក់កាបូបចៅក្រមម្នាក់ ហើយត្រូវបានម្ចាស់ឡានបើកដេញបុកបណ្តាលអោយស្រ្តីជាចោរឆក់ស្លាប់ភ្លាមៗ នៅផ្លូវហាណូយ
ភ្នំពេញ៖ កាលពីម្សិលមិញនេះ រសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ លោកគង់ ខេមរា ជាចៅក្រមម្នាក់ នៅខេត្តកោះកុង បានរងគ្រោះដោយសារចោរឆក់កាបូបលុយ នៅជិតសាលាIU ក្នុងខណ្ឌសែនសុខ បន្ទាប់ពីគាត់បានចេញពីកន្លែងកាត់សក់មួយកន្លែង ហើយនិយាយទូរស័ព្ទដៃបណ្តើរ កាន់កាបូបដើរចូលឡានបណ្តើរ ក៏ត្រូវបានស្រ្តីជាចោរ ឆក់កាបូបលុយជិះគេចខ្លួនតែម្តង បន្ទាប់មកទៀតលោកក៏បានបេីករថយន្តដេញតាមចោរឆក់នោះ និងបានបើកបុកចោរនោះដួល បណ្ដាលអោយចោរស្លាប់បាត់បង់ជីវិត និងម៉ូតូអូសរាប់ម៉ែត្រ។

ហើយនេះគឺជាវិដេអូស្តែងៗ ដែលស្ត្រីជាចោរឆក់កាបូបចៅក្រមម្នាក់ ហើយត្រូវបានម្ចាស់ឡានបើកដេញបុកបណ្តាលអោយស្រ្តីជាចោរឆក់ស្លាប់ភ្លាមៗ នៅផ្លូវហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយចៅក្រម ដែលបើកដេញបុកចោរគឺជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧០០៦។ គួរបញ្ជាក់ថាកាបូបរបស់លោកចៅក្រមមានលុយប្រមាណជិត១ម៉ឺនដុល្លារ នេះបើតាមការបង្ហាញរបស់លោក។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

