ព័ត៌មានជាតិ

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ ពាក់ពន្ធ័បទល្មើស ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ

BY
srey nuch
July 9, 2020

ភ្នំពេញ៖ កាលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៣ករណី។

ករណីទី១៖ ជនសង្ស័យ ឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ពីបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃពណ៌ខ្មៅ) នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៦និង២០ នាទី ។
ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មន្រ្តីនគរបាល។ សម្ភារៈបាត់បង់ដូចជា​ កាបូបដៃ ពណ៌ខ្មៅចំនួន ០១, អាវុធខ្លីម៉ាក ZORAKI ពណ៌ ខ្មៅ ចំនួន ០១ដើម, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៨ ៥០៤ ៤០៥ ចំនួន ០១គ្រឿង, ប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារអាមេរិក, ប្រាក់រៀលចំនួន ២,០០០,០០០រៀល, បណ្ណ័បើកបររថយន្ត, អត្តសញ្ញាណប័ណ្ណចំនួន ០១សន្លឹក ។

ករណីទី២៖ ជនសង្ស័យឈ្មោះ សូ ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៦៥ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ខ្មៅ) នៅចំណុចមុខអគារពន្ធដា ផ្លូវលេខ២៤៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០ នាទី ។
ជនរងគ្រោះ ឈ្មោះ បាន មួយហៀង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ មន្រ្តីពន្ធដារ។ សម្ភារៈបាត់បង់ដូចជា​ អត្តសញ្ញាណប័ណ្ណមួយសន្លឹក, ប័ណ្ណបើកបរមួយសន្លឹក, កាតATM ចំនួន ០៣សន្លឹក, ប័ណ្ណបង់ពន្ធផ្ទះចំនួន ០៦សន្លឹក, ប័ណ្ណសមាជិកគណបក្សប្រជាជនចំនួន ០១សន្លឹក, ប្រាក់រៀលចំនួន ម្ភៃម៉ឺនរៀល។

ករណីទី៣៖ ជនសង្ស័យ ឈ្មោះ ចាន់ សុខឆេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឃាត់ខ្លួន ពី​បទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនមិនបានសម្រេច) នៅចំណុចមុខផ្សារធីខេ ផ្លូវលេខ៣១៥ ក្រុម៣១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក
-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៨១៨៣៨០៥ គ្មានស្លាកលេខ ចំនួន ០១គ្រឿង
ភស្តុតាងចាប់យក
-អាវុធខ្លីម៉ាក ZORAKI ពណ៌ខ្មៅ បង់ចំនួន ០១ គ្មានគ្រាប់, បណ្ណ័សម្គាល់យានយន្ត១សន្លឹក, អត្តសញ្ញាណប័ណ្ណចំនួន ០១សន្លឹក, ឯកសារផ្សេងៗមួយចំនួន និងកាបូបដៃ ពណ៌ខ្មៅ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: