ព័ត៌មានជាតិ

អភិបាលខណ្ឌទួលគោក ចុះចាប់ឡានដឹកទំនិញធុនធំមួយគ្រឿង ចូលមកផ្ទេរ​ ទំនិញទាំងថ្ងៃ​ ហើយយកទៅរក្សាទុក ១ ខែ ដើម្បីឲ្យរាងចាល

BY
Khmernote Media
July 9, 2020

ភ្នំពេញ៖ ​លោក​ ​ឯក​ ​ឃុន​ឌឿន អភិបាលនៃគណៈអភិបាលខណ្ឌ​ទួលគោក កាលពីថ្ងៃពុធ ទី ០៨ ខែកក្កដា ពីម្សិលមិញនេះ បានបង្ហោះឲ្យដឹងពីការចូលចាប់បានឡានដឹកទំនិញ​ ចូលមកផ្ទេរ​ ទំនិញទាំងថ្ងៃ​ នៅលេីផ្លូវ​ ២៥១​ សង្កាត់បឹងសាឡាង​ ហើយបានប្រាប់ឲ្យដឹងថា នឹងរក្សាទុកមួយខែ​ អោយរៀង​ ព្រមទាំងធ្វេីកិច្ចសន្យាជាមួយម្ចាស់ឃ្លាំង​ ហាមផ្ទេរទំនិញនៅលេីផ្លូវ​ទៀត។ ក្រោយពេលដែលបង្ហោះរឿងចាប់ឡានធំផ្ទេរទំនិញនេះ ធ្វើឲ្យមានការគាំទ្រជាខ្លាំង និងលើកទឹកចិត្តឲ្យបន្តធ្វើបែបនេះទៀត ដើម្បីរក្សាសណ្តាប់ធ្នាប់ឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ។

គួរបញ្ជាក់ថា ​លោក​ ​ឯក​ ​ឃុន​ឌឿន អភិបាលខណ្ឌ​ទួលគោក ក៏បានដាក់ខ្នោះឡានជាច្រើនគ្រឿងនាពេលកន្លងមក ដែលចតឡានគ្មានសណ្តាប់ធ្នាប់ និងបញ្ច្រាស់ទិស ធ្វើឲ្យចរាចរណ៍មានការកកស្ទះផងដែរ៕

Share This Post: