ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឈាមស្រែកស្បែកហៅយ៉ាងទាន់ហន់! ប៉ូលីសពាក់ស័ក្ត៣ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេចជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយរងរបួសធ្ងន់

    BY Khmernote Media July 10, 2020
    ឈាមស្រែកស្បែកហៅយ៉ាងទាន់ហន់! ប៉ូលីសពាក់ស័ក្ត៣ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេចជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយរងរបួសធ្ងន់

    ខេត្តត្បូងឃ្មុំ ៖ ប៉ូលីសពាក់ស័ក្ត៣ នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេចខ្លួន តែឈាមស្រែកស្បែកហៅយ៉ាងទាន់ហន់ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨:០៦នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

    យោងតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា ករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។

    ករណីនេះកើតឡើងដោយបុរសជាមន្រ្តីនគរបាលបានដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចទៅដល់ចំនុចមុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៍ជ្រុលទៅបុករថយន្ត១គ្រឿងទៀតពីក្រោយពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។

    ទោះជាយ៉ាងណាក៏ដោយ ករណីនេះនៅមិនទាន់ដឹងថា បង្កឡើងដោយគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay