អន្តរជាតិ
ម្តាយរវល់តែថតរូប Selfie របូតកូនពីដៃធ្លាក់ចេញពីជណ្ដើរយន្តស្លាប់យ៉ាងរន្ធត់ (មានវីដេអូ)
BY Khmernote Media
May 16, 2018
ឥណ្ឌា៖ ទារកអាយុ១០ខែម្នាក់បានរបូតធ្លាក់ចេញពីដៃរបស់ម្តាយ ខណៈម្តាយកំពុងតែបីទារករូបនោះនៅក្នុងដៃ ហើយព្យាយាមថតរូប Selfie ពេលដើរឡើងលើជណ្ដើរយន្ត។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅក្នុងក្រុង Ganganagar រដ្ឋ Rajasthan ប្រទេសឥណ្ឌា។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ទារកនោះបានធ្លាក់ចេញពីជណ្ដើរចុះទៅក្រោម ហើយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័។ នេះជាមេរៀនមួយសម្រាប់អ្នកម្តាយគ្រប់រូបដែល ស្រលាញ់ការថតរូប Selfie ខ្លាំងពេករហូតភ្លេចគិតពីសុវត្ថិភាពរបស់កូនតូចដែលកំពុងនៅក្នុងដៃ។ សូមអញ្ជើញប្រិយមិត្តទស្សនា វីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖
https://www.youtube.com/watch?v=ahnQ8m17scU
អត្ថបទ៖ ភក្តី
ប្រភព៖ CGTN