ព័ត៌មានជាតិ
មានករណីដាក់ថ្នាំកណ្តុរក្នុងអំបិលម្ទេស សំណាងមិនទាន់មានអ្នកហូប
BY Khmernote Media
July 10, 2020
ក្រុងព្រះសីហនុ-សេចក្តីរាយការណ៍បឋមពីពលរដ្ឋមកថា មានករណីដាក់ថ្នាំកណ្តុរក្នុងចំណី(អំបិលម្ទេស) ប៉ុន្តែដោយឃើញប្លែកនិងសង្ស័យពលរដ្ឋរូបនោះមិនទាន់ហ៊ានបរិភោគទេ ក៏រាយការណ៍និងរកអ្នកពិនិត្យថាជាថ្នាំសម្លាប់កណ្តុរ។ ករណីនេះកើតឡើងនៅជិតរោងចក្រញូស្តារក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។

បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបានចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យកោសល្យវិច្ចយ័និងវាយតម្លៃរកភាពពិតប្រាកដ។ ទោះជាយ៉ាងនេះក្តី ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុ ឬការប្រព្រឹត្តបែបណានៅឡើយ រង់ចាំការបញ្ជាក់ពីសមត្ថកិច្ច៕

ប្រភព៖ លោក Huy Bunleng