ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ទីក្រុងតូក្យូកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៤៣ករណី ដែលជាការកើនឡើងខ្ពស់បំផុតថ្មីមួយទៀតមិនធ្លាប់មាន

    BY autoadmin July 10, 2020
    ទីក្រុងតូក្យូកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៤៣ករណី ដែលជាការកើនឡើងខ្ពស់បំផុតថ្មីមួយទៀតមិនធ្លាប់មាន

    អភិបាលក្រុងលោក Yuriko Koike បាននិយាយថា តួលេខនៃករណីជំងឺ​ COVID-19 ប្រចាំថ្ងៃក្នុងទីក្រុងតូក្យូបានកើនឡើងដល់ ២៤៣នាក់ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលវាជាចំនួនកើនឡើងខ្ពស់បំផុតថ្មីមួយ។ យោងតាមរដ្ឋាភិបាលទីក្រុងបានឱ្យដឹងថា តួលេខចុងក្រោយគឺខ្ពស់បំផុតវ៉ាដាច់កំណត់ត្រាចាស់ ២២៤ ករណី (ម្សិលមិញ) ដោយផ្អែកលើការធ្វើតេស្តប្រហែលជា ៣,៤០០ ។

    ទីក្រុងតូក្យូបាននិងកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងវិញនៃការឆ្លងនានា ចាប់តាំងពីភាពអាសន្នទូទាំងប្រទេសត្រូវបានដកចេញទាំងស្រុងកាលពីចុងខែឧសភា។ ល្បឿននៃការកើនឡើងនៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុនធ្លាប់បានថយចុះ បន្ទាប់ពីករណីថ្មីនៅក្នុងរដ្ឋធានីបានកើនឡើងដល់ ២០៦នាក់ នៅថ្ងៃទី១៧ ខែមេសា ប៉ុន្តែយ៉ាងណាមួយរយេះចុងក្រោយនេះមានការកើនឡើងវិញ។

    កាលពីថ្ងៃពុធមានករណីចំនួន ៧៥ ករណី ត្រូវបានរាយការណ៍នៅក្នុងទីក្រុងតូក្យូ ហើយវាជាលើកដំបូងក្នុងរយៈពេល ៧ថ្ងៃ ដែលទីក្រុងនេះស្រកចុះតួលេខត្រឹម២ខ្ទង់។ ទីក្រុងតូក្យូទាំងមូលមានករណីសរុប ៧,០០០ ករណី ដែលប្រហែលមួយភាគបីនៃចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុនទាំងមូល៕

    អត្ថបទ៖ លីដា
    ប្រភព៖ Kyodo News

    Share This Post: