រថយន្ត

Mercedes-AMG GT Black Series ស៊េរី 2021 បានបង្ហាញរូបរាងពិតហើយ… ឃើញហើយស្រឡាញ់តែម្ដង

BY
autoadmin
July 10, 2020

ក្រុមហ៊ុនរថយន្តប្រណីត Mercedes-Benz ទើបតែបង្ហោះវីដេអូ Teaser ថ្មីមួយនៅក្នុងគណនី YouTube របស់ខ្លួន ដែលបង្ហាញពីវត្តមាន Mercedes-AMG GT Black Series ស៊េរី 2021 យ៉ាងទំនើប។ រថយន្តនេះផងដែរត្រូវបានគេឱ្យដឹងថា ជាកំពូលរថយន្តមានថាមពលបំផុតដែលត្រកូល AMG GT Mercedes ធ្លាប់បានផលិតឡើង ហើយវាមើលទៅក៏មានរូបរាង slim និងស្អាតជាងជំនាន់មុនផងដែរ។ អ្វីដែលយើងអាចមើលឃើញថាប្លែកជាងគេ គឺនៅត្រង់ក្បាលរថយន្តតែម្ដង។

រថយន្តនេះមិនមានជម្រើសម៉ាស៊ីនទេ ដោយវាបំពាក់មកជាមួយម៉ាស៊ីន V-8 ទំហំ 4.0លីត្រ និងមានកម្លាំង 710សេះ និងកម្លាំងបង្វិល 627 ផោន-ហ្វីត (850 Nm)។ ដូច្នេះមានន័យថា Mercedes-AMG GT Black Series ស៊េរី 2021 គឺខ្លាំងជាង GT R Pro ដែលមានកម្លាំង 577សេះ និងកម្លាំងបង្វិល 516 ផោន-ហ្វីត (700 Nm)។ ចំពោះថាតើវាមានប្រព័ន្ធអ្វីខ្លះនៅក្នុងរថយន្ត និងមានតម្លៃប៉ុន្មាន ក្រុមហ៊ុន Mercedes-Benz នៅមិនទាន់ប្រាប់ឱ្យអស់នៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Road and Track

Share This Post: