ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជប៉ុនចាប់ផ្ដើមមើលឃើញការកើនឡើងនៃករណីជំងឺកូវីដ១៩ ថ្មីៗ ដោយរកឃើញអ្នកឆ្លងថ្មីជាង ៤០០នាក់ ក្នុង១ថ្ងៃ

    BY autoadmin July 11, 2020
    ជប៉ុនចាប់ផ្ដើមមើលឃើញការកើនឡើងនៃករណីជំងឺកូវីដ១៩ ថ្មីៗ ដោយរកឃើញអ្នកឆ្លងថ្មីជាង ៤០០នាក់ ក្នុង១ថ្ងៃ

    អាជ្ញាធរសុខាភិបាលរបស់ប្រទេសជប៉ុន បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៤១៣ ករណីកាលពីថ្ងៃសុក្រ។ នេះជាលើកទីមួយហើយចាប់តាំងពីថ្ងៃទី២៤ ខែមេសា ដែលចំនួនសរុបប្រចាំថ្ងៃនៃករីណក្នុងប្រទេសជប៉ុនកើនលើសពី ៤០០ករណីក្នុង១ថ្ងៃ។ ករណីថ្មីចំនួន ២៤៣ ក៏ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីតូក្យូ ហើយវាក៏ជាចំនួនខ្ពស់បំផុតថ្មីមួយសម្រាប់ទីក្រុង ខណៈខេត្តជិតខាង Kanagawa បានរាយការណ៍ថា មាន ៣២ករណី។

    ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបនៅជប៉ុនពេលនេះមាន ២១,១៨១ នាក់ ដោយមិនរាប់បញ្ចូលករណីពីនាវាទេសចរណ៍របស់ Diamond Princess នោះទេ។ ប្រសិនបើបូកទាំងករណីលើនាវាទាំង ៧១២ ករណី វានាំឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 របស់ជប៉ុនសរុបមានដល់ ២១,៨៩៣ ករណី។ ក្នុងនោះផងដែរចំនួនអ្នកស្លាប់ក្នុងប្រទេសមានដល់ ៩៩៥នាក់ ដែលរាប់បញ្ចូលទាំង ១៣នាក់ មកពីនាវាទេសចរណ៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: