ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រោះតែរឿងភ្លើងម៉ូតូចាំងភ្នែកបន្តិចបន្តួចសោះ មន្ត្រីកងរាជអាវុហត្ថវាយមន្ត្រីយោធាបែកក្បាល ហើយត្រូវសមត្ថកិច្ចចាប់បាន

    BY Khmernote Media July 11, 2020
    ព្រោះតែរឿងភ្លើងម៉ូតូចាំងភ្នែកបន្តិចបន្តួចសោះ មន្ត្រីកងរាជអាវុហត្ថវាយមន្ត្រីយោធាបែកក្បាល ហើយត្រូវសមត្ថកិច្ចចាប់បាន

    ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្រ្តីអាវុធហត្ថខណ្ឌដូនពេញ និងម្នាក់ទៀតជាមន្ត្រីយោធា កងកិត្តិយសត្រែទ័ព បានប្រើអំពើហិង្សាដាក់គ្នា ដោយដកកាំភ្លើងខ្លីពីចង្កេះវាយបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីយប់នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

    បើយោងតាមលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ ស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល រងរបួសបែកក្បាលហូរឈាម។

    រីឯជនសង្ស័យឈ្មោះ ជា សង្ហា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអាវុធហត្ថខណ្ឌដូនពេញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានទីលំនៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយរួមមានវត្ថុតាងចាប់យកបានមានអាវុធខ្លី ម៉ាកK54 ចំនួន០១ដើម លេខ55006467 បង់១,គ្រាប់ចំនួន៨គ្រាប់។

    លោកអធិការ បានបន្តទៀតថានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង២២និង០០នាទី ជនសង្ស័យ បានជិះម៉ូតូឌុបប្រពន្ធ និងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេនៅបុរីចតុមុខ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ត្រឡប់ទៅភ្នំពេញ ពេលជិះមកដល់ផ្លូវកៅស៊ូក៏ជួបជនរងគ្រោះកំពុងជិះម៉ូតូស្របទិសគ្នា ហើយមានទំនាស់ពាក្យសម្ដីនឹងគ្នារឿងភ្លើងចាំងភ្នែក បន្ទាប់មកជនសង្ស័យបានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះ ហើយជនសង្ស័យបានដកអាវុធខ្លី ពីចង្កេះមកវាយជនរងគ្រោះ ត្រូវចំក្បាល បណ្ដាលឲ្យបែកហូរឈាម ចំនួន០១កន្លែង។

    ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ស្វាយជ្រុំ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay