ម្នាក់អាយុ១៣ឆ្នាំ ឯម្នាក់ទៀតអាយុ១៥ឆ្នាំ ឡើងពីខេត្តព្រះវិហារមកភ្នំពេញរកការងារធ្វើ តែរកមិនបាន ប្រាក់ក៏គ្មានទិញបាយហូប ហើយកន្លែងស្នាក់នៅក៏គ្មាន សំណាងបាននាយកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ជួយ
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥នាទី មានកេ្មងប្រុសចំនួន០២នាក់បានមកដល់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីពឹងពាក់សមត្ថកិច្ចជួយសង្រ្គោះពួកគាត់ ដោយសារពួកគាត់បានចាកចេញពីស្រុកកំណេីតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហា ហេីយបានមករកការងារធ្វេីនៅក្នុងរាជធានីភ្នំពេញ ។

តែក្មេងប្រុសទាំង ២នាក់នោះ រកការងារធ្វេីពុំបានគ្មានប្រាក់សំរាប់ទិញបាយហូប និងគ្មានកន្លែងស្នាក់នៅ ហេីយក៏ត្រូវបានលោកអនុសេនីយ៍ឯក សាល សណ្តុះ នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ជួយជ្រោមជ្រែងដោយផ្តល់កន្លែងស្នាក់នៅ និងបានជួយឧបត្ថម្ភប្រាក់មួយចំនួន ដេីម្បីផ្គត់ផ្គង់ជីវភាព និងបានជូនក្មេងប្រុសទាំងពីរនាក់នោះទៅចំណតរថយន្តក្រុងដេីម្បីធ្វេីដំណេីរត្រលប់ទៅស្រុកកំណេីតវិញ ។ ក្មេងប្រុសដែលយេីងបានជួយសង្រ្គោះនោះមានឈ្មោះ :
1-ឈ្មោះ ឈឿន លីហួរ ភេទប្រុស អាយុ 15ឆ្នាំ
2-ឈ្មោះ សៀង តូលេខ ភេទប្រុស អាយុ 13ឆ្នាំ ៕



