ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋរស់នៅលេីសំណង់មិនរៀបរយលើផ្លូវសាធារណៈ តំបន់បឹងកេងកង​ ចំនួន​៨៧ខ្នងផ្ទះ​ ស្ម័គ្រចិត្ត​រុះរើ​ចេញ​ និងទទួលយកដីកម្មសិទ្ធិស្របច្បាប់នៅតំបន់អភិវឌ្ឍន៍ថ្មីនៅវិហារសួគ៌

    BY Khmernote Media July 11, 2020
    ប្រជាពលរដ្ឋរស់នៅលេីសំណង់មិនរៀបរយលើផ្លូវសាធារណៈ តំបន់បឹងកេងកង​ ចំនួន​៨៧ខ្នងផ្ទះ​ ស្ម័គ្រចិត្ត​រុះរើ​ចេញ​ និងទទួលយកដីកម្មសិទ្ធិស្របច្បាប់នៅតំបន់អភិវឌ្ឍន៍ថ្មីនៅវិហារសួគ៌

    ​រាជធានីភ្នំពេញ​៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក​ ម៉េត​ មាស​ ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានអោយដឹងថា​ បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ ៤ម គុណ ១៥ម ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក ។

    នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បងប្អូនម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មីដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន។

    លោក​ ម៉េត​ មាស​ភក្តី​ បានបញ្ជាក់ថា​ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ រៀបចំចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្តដែលបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយក។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay