ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានជនជាតិឡាវ២នាក់ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដកហូតបានថ្នាំញៀនជិត៦គីឡូក្រាម

    BY Khmernote Media July 12, 2020
    ចាប់បានជនជាតិឡាវ២នាក់ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដកហូតបានថ្នាំញៀនជិត៦គីឡូក្រាម

    ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបក្រុមដឹកជញ្ជូន ជួញដូគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងថ្នាំញៀន ៦ គីឡូក្រាម. អនុវត្តតាមបទបញ្ជាដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នៅវេលាម៉ោង ១៧:២០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក យិន បញ្ញារិទ្ធ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យទំនាក់ទំនងព្រំដែន(BLO) ត្រពាំងក្រៀល និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានការដឹកនាំសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានបើកការស្រាវជ្រាវ និងបង្រ្កាបនៅចំណុចកំពង់ទូក ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

    នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ ទី១-ឈ្មោះ ស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ឡាវ មានទីលំនៅ ភូមិណាស៊ែងខាំ ស្រុកសៃ ខេត្តឧត្តមសៃ (ប្រទេសឡាវ) និងទី២-ឈ្មោះ ចាន់ ឌី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ឡាវ មានទីលំនៅ ភូមិភាងញ៉ា ស្រុកហ៊ុន ខេត្តឧត្តមសៃ (ប្រទេសឡាវ)។

    វត្ថតាងចាប់យកបានមានមេតំហ្វេតាមីន(ICE)០៦កញ្ទប់ធំ ស្មើទម្ងន់ ៥៩៨៦.២៩ ក្រាម ។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

    ប្រភព៖ នគរបាលប្រឆាំងគ្រឿងញៀន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay