អ្នកលក់ការ៉េម សៀវ ឡុងនីខ្មែរ រំភើបចិត្តស្ទើរហោះ ដោយសារបងស្រីទ្រីដាណា សន្យាធ្វើរឿងមួយនេះ ឲ្យគាត់សម្រាប់កូនៗ៤នាក់ និងម្តាយ
សៀមរាប៖ បងស្រីម្នាក់ដែលជាអ្នកលក់ការ៉េមនៅខេត្តសៀមរាបមានរហ័សនាមថា សៀវ ឡុងនីខ្មែរ មានវោហាសព្ទ ធ្វើឲ្យអ្នកផងសើចសប្បាយពេលទិញការ៉េមរបស់គាត់ កាលពីម្សិលមិញនេះបានជួបនឹងបងស្រី ទ្រី ដាណា នៅសៀមរាបចៃដន្យ ហើយដោយឃើញពីការលំបាករបស់បងស្រីលក់ការ៉េម បងស្រីទ្រីដាណា បានជូនថវិកាខ្លះទៅគាត់ និងបានសន្យាថា ធ្វើផ្ទះសមល្មមមួយជូនគាត់ទៀតផង។ បងស្រីទ្រី ដាណា បានរៀបរាប់ើលើហ្វេសបុកថា៖

“ចៃដន្យណាស់ មកព្រះអង្គចេក ព្រះអង្គចម ស្រាប់តែលឺសំឡេងគាត់ហៅ idol ហើយលួចថតទៀត😂😂 បងប្អូនស្គាល់គាត់ទេ គាត់ហ្នឹងហើយ ល្បីថាសៀវ ឡុងនីខ្មែរ ចូលចិត្តធ្វើឱ្យគេសើចនៅសៀមរាបនោះ🙂 តាមពិត ជីវិតគាត់កម្សត់ណាស់ មិនមែនសប្បាយដូចនៅក្រៅចឹងទេ គាត់ធ្វើចឹង ព្រោះចង់លក់ការ៉េមដាច់ 😢😢😢 គាត់និងប្ដីបែកគ្នា ហើយឥឡូវគាត់ចិញ្ចឹមកូន ៤នាក់ និងម្ដាយ គ្មានកន្លែងនៅស្រួលទេ។ គាត់រួសរាយណាស់ មកជិតខ្ញុំ សើចដាក់ខ្ញុំ ខ្ញុំក៏សួរនាំជីវិតគាត់ ហើយគាត់ថាចង់បានកូនផ្ទះល្មមមួយនៅជាមួយកូនៗ និងម៉ែគាត់។ អាណិតគាត់ ខំប្រឹង ហើយក៏ឃើញគាត់តាម tiktok ច្រើនដែរ។ ខ្ញុំនឹងសង់ផ្ទះល្មមមួយឱ្យគាត់ ឃើញគាត់រំភើបចិត្ត ខ្ញុំនេះក៏សប្បាយដែរ។ ខ្ញុំចូលចិត្តអ្នកតស៊ូណាស់ ដូចគាត់ចឹង គឺចង់ជួយមែនទែន 💪💪









