ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លួចម៉ូតូគេបានហើយ នាំគ្នាជិះរត់ភ័យពេកជ្រុលបុកឡាន បណ្តាលឲ្យដួល ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ និងស្វាគមន៍ម្នាក់មួយដៃមួយជើង

    BY Khmernote Media July 13, 2020
    លួចម៉ូតូគេបានហើយ នាំគ្នាជិះរត់ភ័យពេកជ្រុលបុកឡាន បណ្តាលឲ្យដួល ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ និងស្វាគមន៍ម្នាក់មួយដៃមួយជើង

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៣នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូ Scoopy របស់ស្ត្រីម្នាក់កំពុងបោសសំរាម នៅមុខផ្សារចាស់ ហើយជិះរត់គេចខ្លួនទាំងភ័យស្លន់ស្លោទៅបុកជាមួយនឹងរថយន្តមិនចាំម៉ាកមួយគ្រឿង បណ្ដាលឲ្យដួលហើយរត់គេចខ្លួនទៅដល់ជិតផ្សាររាត្រី ត្រូវបានបងប្អូនអ្នករត់កង់បីនៅក្បែរនោះ ជួយចាប់ឃាត់ខ្លួនបាន ។

    ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង០១:៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០នេះ នៅចំណុចផ្សារចាស់ ផ្លូវលេខ១៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ មាស ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកទឹកកក ស្នាក់នៅក្នុងខណ្ឌដូនពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សុខ ពេជ្រចិន្តា អាយុ៣៥ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ និងលក់មឹក រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    បើតាមសម្ដីស្ត្រីរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានយកសំរាមទៅបោះចោល ដោយជិះម៉ូតូរបស់ខ្លួនដឹកសំរាមយកមកដល់ចំណុខកើតហេតុខាងលើ រួចចតម៉ូតូអែបចិញ្ចើមផ្លូវ រួចដើររឆ្លងផ្លូវយកសំរាមទៅបោះចោលលើគំនរសំរាម ដោយមិនបានដកកូនសោចេញពីម៉ូតូឡើយ ដោយគិតថាទៅបោះសំរាមចោលហើយមកវិញ តែពេលដើរឆ្លងផ្លូវយកសំរាមទៅបោះចោលហើយងាកមកមើលម៉ូតូ ស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួនចេញទៅលឿនស្លេវ ទើបខ្លួនស្រែកឆោឡោថា “ចោរៗ” ហើយរត់ដេញតាមពីក្រោយផងដែរ ។

    សាក្សីបន្តថា គ្រាន់តែឃើញស្ត្រីរងគ្រោះស្រែកចោរៗ រត់ដេញតាមពីក្រោយជនសង្ស័យ ដែលកំពុងជិះម៉ូតូឌុបគ្នារត់គេចខ្លួនទាំងភ័យស្លន់ស្លោ បានប្រហែល៥០ម៉ែត្រ ស្រាប់តែទៅបុកជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿង នៅផ្លូវបំបែកជាបួន លើផ្លូវ១០៨ កែងផ្លូវលេខ១៣ ក្រោយផ្សាររាត្រី បណ្ដាលឲ្យដួលបោកនឹងថ្នល់ ហើយនាំគ្នារត់ចែកជើងគ្នា ទើបប្រជាពលរដ្ឋដែលនៅក្បែរនៅកន្លែងកើតហេតុ រួមទាំងសន្តិសុខផ្សាររាត្រី បានស្ទុះរត់ទៅជួយដេញចាប់បានជនសង្ស័យម្នាក់ខាងលើ ចំណែកឯបក្ខពួក២នាក់ទៀត នាំគ្នារត់គេចខ្លួនបាត់ស្រមោល និងយកម៉ូតូរបស់ជនរងគ្រោះបានវិញ រួចប្រគល់ឲ្យនាងវិញ ចំណែកជនសង្ស័យត្រូវប្រជាពលរដ្ឋបញ្ចេញកំហឹងមួយឆាវ ដាក់ម្នាក់មួយដៃ ម្នាក់មួយជើងទួកសាច់ រួចរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលវត្តភ្នំ ចុះមកយកទៅសាកសួរផងដែរ ។

    ចំណែកឯនារីរងគ្រោះបាននាំសមត្ថកិច្ចទៅចង្អុលបង្ហាញចំណុចកើតហេតុ នៅចំណុចមុខក្លោងទ្វារផ្សារចាស់ ស្ថិតនៅលើផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ពិតប្រាកដមែន រួចនាំទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿងបន្តផងដែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ Scoopy របស់ជនរងគ្រោះ ពិតប្រាកដមែន ព្រោះឃើញទុកសោរជាប់ម៉ូតូ តែពេលលួចបានហើយ ក៏នាំគ្នាជិះរត់គេចខ្លួនទៅបុករថយន្តមួយគ្រឿង បណ្ដាលឲ្យដួល ហើយគេចាប់ខ្លួនបានតែម្ដង ចំណែកបក្ខពួករបស់ខ្លួនបានរត់បាត់អស់ហើយ។

    បច្ចុប្បន្នជនសង្ស័យឈ្មោះ មាស ប្រុសពៅ ត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងចាំកសាងសុំណំរឿង ចាត់ការបន្តតាមនិតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay