កូវីដ-១៩

ជំងឺកូវីដ១៩ ពេលនេះរាលដាលដល់ពលរដ្ឋជាង ១៣លាននាក់ហើយនៅទូទាំងពិភពលោក

BY
autoadmin
July 13, 2020

នៅចំពេលដែលប្រទេសនានាបានចាប់ផ្ដើមបើកទ្វារសេដ្ឋកិច្ច និងអាជីវកម្មខ្លួនឡើងវិញ ករណីជំងឺ COVID-19 ក៏បានកើនឡើងកាន់តែខ្លាំង។ ផ្នែកមួយចំនួននៃប្រទេសដែលមានករណីច្រើនទាំងនោះ ក៏បានមើលឃើញពីការកើនឡើងថ្មីៗដែលច្រើនជាងនៅមុនពេលជំងឺ COVID-19 ផ្ទុះឡើងដំបូងទៅទៀត។ ឥឡូវនេះ បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ Worldometers នៅរសៀលថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ១៣លាននាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ បានកើនដល់ជាង ៥៧០,០០០ នាក់ ផងដែរ។

គិតត្រឹមរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនដល់ ១៣,០៤២,៥៦៤​ នាក់ ហើយចំនួនអ្នកស្លាប់បានកើនដល់ ៥៧១,៧០១​​ នាក់ ខណៈមានមនុស្សចំនួនជាង ៧.៥ លាននាក់ បានជាសះស្បើយ។ ក្នុងមួយរយៈចុងក្រោយនេះករណីនៃជំងឺ COVID-19 កាន់កើនឡើងខ្លាំងឡើងៗ បូករួមនឹងករណីជាង ២៣០,០០០​ នាក់ក្នុងមួយថ្ងៃ ដែលត្រូវបានកត់ត្រាកាលពីថ្ងៃទី១០ ខែកក្កដា ហើយអង្គការសុខភាពពិភពលោកក៏បានរាយការណ៍ពីការកើនឡើងនេះផងដែរ។ ប្រទេសដែលមានការឆ្លងច្រើនជាងគេបំផុតនៅតែជាអាមេរិក ដោយមានករណីជាង ៣.៤ លាននាក់ និងស្លាប់ជាង ១៣៧,០០០​នាក់។

ប្រស៊ីលជាប់លំដាប់ទី២ ជាមួយករណីជាង ១.៨​លាននាក់ ខណៈមានអ្នកស្លាប់ជាង ៧២,០០០​នាក់។ ប្រទេសមានចំនួនច្រើនជាងគេទី៣ គឺឥណ្ឌា ដោយមានតួលេខសរុបជិត ៨៨០,០០០នាក់ និងមានអ្នកស្លាប់ដោយសារជំងឺជាង ២៣,០០០ នាក់។

អត្ថបទ​៖ លីដា
ប្រភព៖ Worldometers

Share This Post: