ស្នេហាឆ្លងទ្វីបពិបាកថែរក្សា ប៉ុន្ដែប្រសិនជាអ្នកធ្វើបានទាំង៥ចំណុចនេះស្នេហាអ្នកនឹងមានស្ថេរភាព
ការរក្សាទំនាក់ទំនងគូស្នេហ៍ដើម្បីឲ្យមានភាពស្ថិតស្ថេរមិនមែនជារឿងងាយស្រួលនោះទេ ព្រោះទោះបីជាយ៉ាងណាក៏តែងតែការខ្វែងគំនិតគ្នាឡើងមកដែរ។ ជាពិសេសគូ ស្នេហ៍មួយចំនួនដែលរស់នៅទ្វីបខុសគ្នា ដោយពួកគេនៅម្នាក់មួយប្រទេសដែលកាន់ តែធ្វើឲ្យទំនាក់ទំនងរបស់ពួកគេឃ្លាតឆ្ងាយពីគ្នាខ្លាំងឡើង។ ប៉ុន្ដែបើសិនជាអ្នកអនុវត្តន៍នូវវិធីទាំង ៥នេះអាចរក្សាទំនាក់ទំនងរបស់ឲ្យនៅស្ថិតស្ថេរទោះបីជានៅឆ្ងាយ ពីគ្នាយ៉ាងណាក្ដី៖
១. ការមានទំនុកចិត្តចំពោះគ្នា៖ ការស្រលាញ់គ្នាអ្វីដែលសំខាន់បំផុតគឺការមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ជាពិសេសសម្រាប់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នាកាន់តែត្រូវមានទំនុកចិត្តចំពោះគ្នា មិនដូចនេះស្នេហារបស់អ្នកអាចនឹងពិបាកនៅក្នុងការថែរក្សា។
២. ផ្ញើរចិត្តស្រលាញ់តាមរយៈការផ្ញើរសារ៖ នៅពេលដែលអ្នកនៅឆ្ងាយពីគ្នាការផ្ញើរសារ រឺក៏ Video Call ជាអ្វីដែលធ្វើឲ្យអ្នកទទួលបានអារម្មណ៍ដូចជានៅជិតគ្នា។ លើសពីនេះបើសិនជាអ្នកពុំមានពេលដើម្បីនិយាយទូរស័ព្ទជាមួយគ្នា អ្នកអាចផ្ញើរសារជាពាក្យផ្អែមល្ហែមដែលចេញពីចិត្តរបស់អ្នក ក៏អាចធ្វើឲ្យដៃគូអ្នកញញឹមពេញមួយថ្ងៃបានដែរ។
៣. មិនគួរគេចពីបញ្ហានោះទេ៖ នៅពេលដែលអ្នកមានរឿងសង្ស័យ រឺក៏ប្រកែកគ្នាអ្នកមិនគួរបណ្ដោយឲ្យវាឈប់ដោយការគេចគ្នានោះទេ។ អ្នកគួរតែប្រឈមមុខចំពោះគ្នា បើសិនជាអ្នកគេចពីបញ្ហានោះវាកាន់តែធ្វើឲ្យទំនាក់ទំនងរបស់អ្នកមានគម្លាតពីគ្នាកាន់តែឆ្ងាយ។
៤. អ្នកមិនគួរទុកដៃគូអ្នកចោលយូរពេកនោះទេ ព្រោះអាចនឹងមានអ្នកដទៃមកនិយាយបញ្ឈឺចិត្តរបស់ពួកគេដែលតែងតែរង់ចាំអ្នក។
៥. ភាពស្មោះត្រង់ចំពោះគ្នា៖ នៅពេលដែលនៅឆ្ងាយពីគ្នាអ្វីដែលធ្វើឲ្យមានភាអកង្វល់នោះគឺខ្លាចដៃគូមិនស្មោះត្រង់ចំពោះខ្លួន ខ្លាចដៃគូឃើញអ្នកជិតខ្លួនល្អជាងខ្លួន។ ហេតុនេះអ្នកគួរតែបញ្ជាក់ពីភាពស្មោះត្រង់រាងខ្លួន និងនិយាយរឿងប្រាប់គ្នាទៅវិញទៅមកកុំមានរឿងលាក់បាំងចំពោះគ្នាឲ្យសោះ៕
អត្ថបទ៖ Sai
ប្រភព៖ mthai