ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីសម្លាប់ប្រពន្ធយកដងពូថៅញ៉ុកមាត់ ឃាតករជាប្តីសារភាពថា ដោយសារជម្ងឺតេតាណុសប្រពន្ធធ្វើទុក្ខប្រកាច់ខាំថ្គាម ហើយខ្លួនយកដងពូថៅជួយគាស់តែជ្រុលដៃ

    BY Khmernote Media July 13, 2020
    ករណីសម្លាប់ប្រពន្ធយកដងពូថៅញ៉ុកមាត់ ឃាតករជាប្តីសារភាពថា ដោយសារជម្ងឺតេតាណុសប្រពន្ធធ្វើទុក្ខប្រកាច់ខាំថ្គាម ហើយខ្លួនយកដងពូថៅជួយគាស់តែជ្រុលដៃ

    រាជធានីភ្នំពេញ៖ កាលពីយប់ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ស្ត្រីម្នាក់ត្រូវបានឃាតករយកដងពូថៅញ៉ុកចូលមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតមួយកំណាត់ខាងក្រោម គួរឲ្យអាណោចអាធ័ម ក្នុងខ្ទមបាក់បែកក្នុងដីឡូត៍មួយកន្លែង ស្ថិតត្រង់ចំណុចក្នុងខ្ទមបាក់បែកសង់លើដីឡូត៍មួយកន្លែង ក្រុមទី៤ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីឃាតកម្មនោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យជុំវិញទីតាំងយ៉ាងយកចិត្តទុកដាក់ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងមានការអាណិតអាសូរយ៉ាងខ្លាំង ឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានសម្រេចហើយ ។

    ជនសង្ស័យឈ្មោះ កែវ វណ្ណៈ អាយុ ២២ឆ្នាំ ភេទប្រុស ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ដោយមានការសួរនាំពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌ និងលោកអធិការរងទទួលផែន ព្រហ្មទណ្ឌ គឹម កល្យាណ និងលោកវរសេនីយ៍ត្រី ម៉ៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងផ្នែកជំនាញពាក់ព័ន្ធបានបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា ប្រពន្ធរបស់ខ្លួនមានជម្ងឺ តេតាណុស ហើយនៅពេលកើតហេតុ ស្រាប់តែមានអាការៈប្រកាច់ខាំថ្គាម ទើបខ្លួនបានយកស្លាបព្រា គាស់ថ្គាមម្ដង ដើម្បីកុំអោយខាំអណ្ដាត តែគាស់មិនបាន ទើបជនសង្ស័យយកពូថៅមកគាស់ ហើយចាប់ថ្គាមប្រពន្ធ ញ៉ុកពូថៅគាស់ តែក៏ជ្រុលបណ្ដាលឲ្យប្រពន្ធថប់ដង្ហើមស្លាប់តែម្ដង ៕

    ប្រភព & អត្ថបទ៖ ​បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay