ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន RMA Cambodia បាននាំចូលម៉ាស៊ីនសម្អាតម៉ាកដ៏ល្បីពីប្រទេសអាឡឺម៉ង់មកទីផ្សារកម្ពុជា

    BY Khmernote Media February 13, 2018
    ក្រុមហ៊ុន RMA Cambodia បាននាំចូលម៉ាស៊ីនសម្អាតម៉ាកដ៏ល្បីពីប្រទេសអាឡឺម៉ង់មកទីផ្សារកម្ពុជា

    ក្រុមហ៊ុន អ អិម​ អេ ខេមបូឌា បានបើកពិធីសម្ពោធជាផ្លូវការនូវការនាំចូលម៉ាស៊ីនសម្អាតម៉ាក Hako, PowerBoss, និង Minuteman មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ បើតាមប្រសាស៍របស់លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម​ អេ​ ខេមបូឌា បានឲ្យដឹងថា ម៉ាស៊ីនសម្អាតម៉ាក Hako PowerBoss និង Minuteman គឺជាម៉ាកផលិតផលដ៏ល្បីល្បាញពីប្រទេសអាឡឺម៉ង់ ដែលវាមានសមត្ថភាពខ្ពស់ក្នុងសម្អាតបានទាំងផ្នែកខាងក្នុង និងខាងក្រៅ យ៉ាងមានប្រសិទ្ធិភាព និងមិនមានសម្លេងរំខាន។ លោកក៏បានបន្ថែមផងដែរថា ម៉ាស៊ីនសម្អាតទាំងនេះ គឺជាបច្ចេកវិទ្យាចុងក្រោយគេបង្អាស់របស់ប្រទេសអាឡឺម៉ង់ ដែលជួយសម្រួលការងារច្រើនក្នុងការសម្អាតតាមផ្លូវសាធារណៈ រោងចក្រសហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និងសាលារៀនជាដើម។ ម៉ាស៊ីននេះ មានច្រើនប្រភេទដូចជា៖ ម៉ាស៊ីនបោសសម្អាត ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនខាត់ការ៉ូ ហើយយើងជ្រើសយកម៉ាស៊ីនរុញពីក្រោយ ឬក៏ម៉ាស៊ីនជិះពីលើក៏បាន។ ជាក់ស្ដែងដូចជានៅទីក្រុងហាណូយ ម៉ាស៊ីនបោសសម្អាត City Master​ ត្រូវបានគេប្រើជាច្រើនរយគ្រឿងសម្រាប់បោសសម្អាតតាមផ្លូវសាធារណៈ ហើយ ម៉ាស៊ីន PowerBoss គេនិយមប្រើនៅតាមរោងសហគ្រាសធំ។

    គួបញ្ចាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវម៉ាកផលិតផល និងសេវាកម្មល្បីៗជាច្រើនដែលមានដូចជា៖
    ផ្នែករថយន្ដ: Ford, Jaguar Land Rover និង Range Rover
    ផ្នែកកសិកម្ម: John Deere (Tractor & Harvester)
    ផ្នែកគ្រឿងចក្រធុនធ្ងន់: JCB, FUSO, & Fire Truck
    ផ្នែកឃ្លាំងទំនិញ/លើកដាក់ទំនិញ: TCM Forklift, ធ្នើរដាក់ទំនិញ Starke, ឧបករណ៍លើកទៅទីខ្ពស់ JLG, MS Pallet
    ផ្នែកសេវាកម្មជួលរថយន្ដ: AVIS
    ផ្នែកចំណីអាហារ: The Pizza Company, Dairy Queen, Swensen, Krispy Kreme, & BAR B Q Plaza
    ផ្នែកសេវាកម្មហិរញ្ញប្បទាន: BSP Finance Cambodia ជាដើម៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay