ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ធ្វើលិខិតស្នើសុំសម្តេចតេជោ កំណត់ថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ នៅថ្ងៃទី១៧ ដល់ ២១ ខែសីហា ខាងមុខនេះ

    BY Khmernote Media July 13, 2020
    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ធ្វើលិខិតស្នើសុំសម្តេចតេជោ កំណត់ថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ នៅថ្ងៃទី១៧ ដល់ ២១ ខែសីហា ខាងមុខនេះ

    យោងតាមការចុះផ្សាយរបស់ហ្វេសបុកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបង្ហោះឲ្យដឹងពីលិខិតស្នើសុំមួយរបស់ ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោរពផ្ញើជូនទៅកាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំ កំណត់យកថ្ងៃឈប់សម្រាកជំនួស ឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខ។

    ក្នុងលិខិតដដែលនេះបានបន្តអោយដឹងទៀតថា ការស្នើសុំបែបនេះ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធមុន្នីរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្ងៃឈប់សម្រាកជំនួស ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការសម្រួលវិធានការ ចេញ-ចូលប្រទេសកម្ពុជា ដល់វិនិយោគិន-ធុរជនបរទេស កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ កន្លងមកនេះ។ សូមអានលិខិតនៅខាងក្រោមនេះ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay