កូវីដ-១៩

សាំងហ្គាពួរមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤៦,២៨៣នាក់ ក្រោយរកឃើញអ្នកឆ្លងថ្មីចំនួន ៣២២នាក់

BY
autoadmin
July 13, 2020

សាំងហ្គាពួរបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣២២ សម្រាប់ថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះមានដល់ ៤៦,២៨៣ ករណី ហើយការស្លាប់នៅតែមាន ២៦នាក់ ដដែល។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនោះរួមមានករណីសហគមន៍ចំនួន ១១ និងករណីនាំចូលចំនួន ៥ ផងដែរ។ ក្រសួងបាននិយាយថា ករណីនៅថ្ងៃច័ន្ទនេះឡើងខ្ពស់បន្ដិច គឺភាគច្រើនដោយសារតែការធ្វើតេស្តតិចជាងមុនពីមន្ទីរពិសោធន៍ នៅអំឡុងថ្ងៃឈប់សម្រាកសាធារណៈ និងចុងសប្តាហ៍នៅថ្ងៃទី១០ និងទី១១ ខែកក្កដា។ ករណីភាគច្រើនៅតែជាពលករចំណាកស្រុក ដែលរស់នៅកកកុញនៅអន្តេវាសិកដ្ឋាន។

មានអ្នកជំងឺសរុបចំនួន ២៥៩នាក់ ត្រូវបានរំសាយនៅថ្ងៃនេះ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ៤២,២៧១នាក់។ គិតត្រឹមថ្ងៃអាទិត្យមានអ្នកជំងឺចំនួន ១៨២​នាក់ ត្រូវបានបញ្ជាក់ថាកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងបន្ទប់ ICU ។ ចំណែកអ្នកជំងឺ ៣,៤៦៨ នាក់ផ្សេងទៀត ត្រូវបានគេដាក់ឱ្យនៅដាច់ឆ្ងាយ និងមើលថែនៅតាមសហគមន៍នានា ដែលវិធានការនេះសម្រាប់អ្នកដែលមានរោគសញ្ញាស្រាល ឬអ្នកដែលមានសុខភាពល្អ ប៉ុន្តែវិជ្ជមានសម្រាប់ជំងឺ COVID-19 ។ នៅទូទាំងពិភពលោកពេលនេះមានករណីឆ្លង COVID-19 សរុប ១៣លាននាក់ និងការស្លាប់សរុបមាន ៥៧១,០០០​ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: