ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដោះស្រាយដោយស្នាមញញឹម! អភិបាលរាជធានី ដោះស្រាយឲ្យប្រជាពលរដ្ឋរស់នៅក្រោមស្ពានស្ទឹងមានជ័យ ទទួលបានដីកម្មសិទ្ធស្របច្បាប់ និងជាង១០០គ្រួសាររស់នៅលើផ្លូវរដ្ឋជាង២០ឆ្នាំ ទទួលបានដីឡូត៍នៅវិហារសួគ៌ បងប្អូនប្រជាជនញញឹមគ្រប់គ្នា

    BY Khmernote Media July 13, 2020
    ដោះស្រាយដោយស្នាមញញឹម! អភិបាលរាជធានី ដោះស្រាយឲ្យប្រជាពលរដ្ឋរស់នៅក្រោមស្ពានស្ទឹងមានជ័យ ទទួលបានដីកម្មសិទ្ធស្របច្បាប់ និងជាង១០០គ្រួសាររស់នៅលើផ្លូវរដ្ឋជាង២០ឆ្នាំ ទទួលបានដីឡូត៍នៅវិហារសួគ៌ បងប្អូនប្រជាជនញញឹមគ្រប់គ្នា

    ភ្នំពេញ៖ យោងតាមការផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដាច់ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នឹងអាចប្ដូរទីលំនៅ មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញ ខណៈដែលការដ្ឋាន ស្ថាបនាដោយបុកស៊ីផាយ និងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យគ្រោង នឹងស្ថាបនា ឱ្យបានរួចរាល់នៅដំណាច់ខែកក្កដានេះ។

    នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រង ដីធ្លីនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។

    ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុង២ទសវត្សរ៍មកនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចកើនឡើង កំណើនយានយន្ត កំណើនប្រជាពលរដ្ឋក៏បានកើនឡើងដូចគ្នាដែរនោះ។ ជាមួយគ្នានោះប្រជាពលរដ្ឋ ក៏បានចំណាកស្រុក មករស់នៅរាជធានីភ្នំពេញយ៉ាងគំហុកផងដែរ ខណៈប្រទេសកម្ពុជាបាន ធ្វើសមាហរណកម្ម បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមកសង់លំនៅឋាននៅលើដី សាធារណៈរបស់រដ្ឋ។ ជាក់ស្តែងប្រឡាយស្ទឹងមានជ័យ ក៏ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារ បានមករស់នៅលើប្រឡាយ ដែលធ្វើឱ្យកកស្ទះចរន្ត ទឹកហូរ និងធ្វើឱ្យមានការលិចលង់ ដោយជំនន់ទឹកភ្លៀង នៅភាគខាងលិចរាជធានីភ្នំពេញ។

    ជុំវិញ បញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការណែនាំពីសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យថ្នាក់ ក្រោមជាតិរៀបចំអភិវឌ្ឍន៍សហគមន៍ឱ្យបាន១០០សហគមន៍ក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងការ រៀបចំអភិវឌ្ឍន៍សហគមន៍ក្រីក្រនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍសហគមន៍ ស្ទឹងមានជ័យនៅនឹងកន្លែងដោយប្រជាពលរដ្ឋទទួលបានដីស្របច្បាប់នៅអមប្រឡាយស្ទឹងមានជ័យនេះតែម្តង ហើយប្រឡាយស្ទឹងមានជ័យត្រូវបានស្ថាបនាឡើងដោយបុកស៊ីផាយ ជញ្ជាំងប្រឡាយ ជាមួយនឹងការកសាងផ្លូវអមសងខាងប្រឡាយនេះផងដែរ។ បើគិត មកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅក្នុងបំណាច់​​ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសឱ្យ ទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញនឹង បញ្ជូនឱ្យពួកគាត់មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានប្រទានកម្មឱ្យពួកគាត់នៅដីមួយឡូត៍ម្នាក់ នៅតាមបណ្ដោយប្រឡាយបឹង ស្ទឹងមានជ័យនេះ។

    ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ក្រីក្រ ដូចគ្នានេះដែរ ខណៈនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋ ជាង១០០គ្រួសារស្មើនឹង៨៧ខ្នងផ្ទះ នៅសហគមន៍បន្ទាយស្លឹក ដែលពួកគាត់រស់នៅលើផ្លូវ សាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាង២០ឆ្នាំកន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ដីឡូត៍ថ្មី ទំហំ ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រជាពលរដ្ឋបានទទួលយកដោយក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕

     

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay