ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងតូចអាយុ២ឆ្នាំម្នាក់រត់លេងមិនប្រយ័ត្នរអិលធ្លាក់ចូលលូ នៅម្ដុំផ្សារនាគមាស សំណាងឪពុកចុះទៅរាវចុះរាវឡើងរកឃើញទាន់ពេល (មានវីដេអូ)

    BY Khmernote Media July 14, 2020
    ក្មេងតូចអាយុ២ឆ្នាំម្នាក់រត់លេងមិនប្រយ័ត្នរអិលធ្លាក់ចូលលូ នៅម្ដុំផ្សារនាគមាស សំណាងឪពុកចុះទៅរាវចុះរាវឡើងរកឃើញទាន់ពេល (មានវីដេអូ)

    រាជធានីភ្នំពេញ៖ ក្មេងអាយុ២ឆ្នាំម្នាក់បានរត់លេងមិនប្រយ័ត្នស្រាប់តែរអិលធ្លាក់ចូលតាមមាត់លូ ត្រូវបានបងប្រុសដែលជាឪពុក ស្ទុះចូលទៅចាប់មកវិញមិនទាន់ ព្រោះទឹកលូរហូរខ្លាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម្តុំផ្សារនាគមាស តែសំណាងរាវចុះរាវឡើងឃើញកូនវិញ ទើបស្រង់ឡើងមក ជួយសង្គ្រោះតាមរបៀបជួយសង្គ្រោះមនុស្សលង់ទឹក បន្តិចក្រោយមកក្មេងនៅមានដង្ហើម ទើបនាំគ្នាដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតផងដែរ។

    ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹថា នៅពេលធ្លាក់ចូលមាត់លូនោះ មួយសន្ទុះដំបូង ឪពុករាវរកមិនឃើញទេ ព្រោះធ្លាក់ចូលទៅទាក់សរសៃដែកមួយក្នុងលូ ជាប់ខោក្មេង គ្រាន់តែឈ្លក់ទឹកសន្លប់ប៉ុណ្ណោះ ទាល់តែក្រុមសន្តិសុខផ្សារនាគមាស និងប្រជាពលរដ្ឋ និងឪពុកក្មេង នាំគ្នាបើកគំរបលូចេញភ្លាម ដើម្បីជួយសង្គ្រោះក្មេងបានទាន់ពេលវេលា ហើយនៅមានដង្ហើម ទើបដឹកតាមម៉ូតូបញ្ជូនទៅដល់មន្ទីរពេទ្យហើយ។ សូមអរគុណអ្នកឃើញហេតុការណ៍ស្ទុះស្ទាជួយគ្នាតាមអ្វីដែលអាចធ្វើបាន៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay