ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនរថភ្លើងនៅជប៉ុនចេញលិខិតសុំទោសជាសាធារណៈ បន្ទាប់ពីរថភ្លើងខ្លួនចេញដំណើរមុនម៉ោងកំណត់ ២៥ វិនាទី

    BY Khmernote Media May 17, 2018
    ក្រុមហ៊ុនរថភ្លើងនៅជប៉ុនចេញលិខិតសុំទោសជាសាធារណៈ បន្ទាប់ពីរថភ្លើងខ្លួនចេញដំណើរមុនម៉ោងកំណត់ ២៥ វិនាទី

    ជប៉ុន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថភ្លើងមួយនៅជប៉ុនបានចេញលិខិតជាផ្លូវការមួយ ដើម្បីធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីរថភ្លើងរបស់ខ្លួនមួយខ្សែរបានចេញដំណើរមុនម៉ោងកំណត់២៥វិនាទី។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា The West Japan Railway Company ហើយនៅក្នុងថ្ងៃកើតហេតុខ្សែររថភ្លើងមួយនេះត្រូវធ្វើដំណើរចេញពីស្ថានីយ៍ Notogawa នៅម៉ោង ៧ និង១២នាទីព្រឹក តែយ៉ាងក្តីស្រាប់តែម៉ោងត្រឹមតែ ៧ និង១១នាទី៣៥វិនាទីព្រឹក រថភ្លើងនេះបានចេញដំណើរតែម្តង ហើយបើគិតទៅគឺរថភ្លើងនេះបានចេញមុន កាលកំណត់ ២៥ វិនាទី។ ឥវិយាបថនេះត្រូវបានគេមើលថា ជាការទទួលខុសត្រូវដ៏ធំមួយរបស់ក្រុមហ៊ុន ហើយវាក៏បង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋជប៉ុនជាមនុស្សដែលគោរពពេលវេលាខ្លាំង៕

    អត្ថបទ​៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay