ព័ត៌មានជាតិ
ច្បាស់ការហើយ ! សម្តេចតេជោ បានអនុម័តយកថ្ងៃទី១៧ ដល់ ២១ ខែសីហា ជាថ្ងៃសម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ហើយមន្ត្រីរាជការឈប់សម្រាកបានដល់៩ថ្ងៃ
BY Khmernote Media
July 14, 2020
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ច្បាស់ពីថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ ដោយសម្តេចបានអនុមត័រួចរាល់ហើយកាលពីម្សិលមិញ ដោយរើសយកថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា សរុបចំនួន៥ថ្ងៃជាថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ ពោលគឺពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់មន្ត្រីរាជការ អាចមានឱកាសឈប់សម្រាកបានដល់៩ថ្ងៃ ដោយរាប់បញ្ចូលថ្ងៃសម្រាកសៅរ៍អាទិត្យ មុនថ្ងៃសង និង សៅរ៍អាទិត្យ ក្រោយថ្ងៃសង ដូច្នេះគឺ៩ថ្ងៃជាប់គ្នា៕
