ព័ត៌មានជាតិ

ចាប់ពី​ថ្ងៃទី​១៥-២១ កក្កដា កម្ពុជា​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី អាចនឹងកើតមានបាតុភូតផ្ទរ រន្ទះ និងខ្យល់កន្ត្រាក់ជាយថាហេតុ

BY
srey nuch
July 14, 2020

​ភ្នំពេញ៖ យោងតាម​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​អាកាសធាតុ ដែល​ចេញ​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៥-១៧ ខែកក្កដា ខ្យល់មូសុង​និរតី​នឹង​បក់​ក្នុង​ល្បឿន​លឿន​មកលើ​កម្ពុជា បន្ទាប់មក​នៅ​ថ្ងៃទី​១៨-២១ ខែកក្កដា នឹង​ចុះខ្សោយទៅវិញ ។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​បណ្តាល​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​លខេត្ត​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងលើ​អាចមាន​ភ្លៀង​ច្រើន បន្ទាប់ពីនោះ ភ្លៀង​និង​ថមថយ​ទៅវិញ ។​
​ចំណែក​តាម​បណ្តាល​ខេត្ត​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ ។ រីឯ​បណ្តា​លខេត្ត​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: