ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយពីថតវីដេអូរបស់ជនបរទេស ធ្វើការរិះគុណរឿងសំរាម ឥឡូវនេះអាជ្ញាធរមូលដ្ឋានបានធ្វើការចុះប្រមូល​ និងសម្អាត រៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗ នៅតាមដងផ្លូវ

    BY Khmernote Media July 14, 2020
    ក្រោយពីថតវីដេអូរបស់ជនបរទេស ធ្វើការរិះគុណរឿងសំរាម ឥឡូវនេះអាជ្ញាធរមូលដ្ឋានបានធ្វើការចុះប្រមូល​ និងសម្អាត រៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗ នៅតាមដងផ្លូវ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានបញ្ជាក់ថា ដេីម្បីសោភ័ណភាពផ្លូវថ្នល់សាធារណៈ និងបរិស្ថានល្អ សូមដាក់កាកសំណល់ក្នុងធុងសំរាម​ ឬទីតាំងណាមួយ​ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមូលដ្ឋាន ។

    នាពេលកន្លងទៅនេះ​ មានជនបរទេសមួយរូប ដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ បានធ្វើការលើកសរសើរអំពីសម្រស់ស្រស់ស្អាតនៃផ្លូវបុប្ផាលាក់ខ្លួន​ (ផ្លូវជាតិលេខ៥៥)។ ជាមួយគ្នាផងដែរ គាត់ក៏បានលើកឡើងអំពីបញ្ហាសំរាម ដែលបានចោលនៅតាមដងផ្លូវជាតិមួយនេះ​ ធ្វេីឱ្យបាត់បង់សោភ័ណភាពផ្លូវ​ និងបរិស្ថាន។
    សូមជម្រាបជូនថា​ ករណីសំរាមដូចមានបង្ហាញក្នុងវីដេអូរបស់ជនបរទេសនេះ​ អាជ្ញាធរមូលដ្ឋាន​ បានធ្វើការចុះប្រមូល​ និងសម្អាតរួចរាល់ហេីយ​ និងបានត្រៀមរៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីសម្រួលអ្នកចុះកម្សាន្តនៅតាមដងផ្លូវមួយនេះ។

    សំណូមពរ៖​ បេីទោះបីជាមានធុងសំរាមក្តី ឬគ្មានក្តី សូមអ្នកប្រេីប្រាស់ផ្លូវថ្នល់សាធារណៈទាំងអស់​ មេត្តាកុំចោលសំរាមតាមដងផ្លូវ​សាធារណៈ។ សូ​មដាក់កាកសំណល់​ ក្នុងធុងសំរាម​ ឬទីតាំងណាមួយដែលត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ដេីម្បីចូលរួមថែរក្សាសោភ័ណភាពផ្លូវថ្នល់ និងបរិស្ថាន​ របស់កម្ពុជាដែលមាន​ ធនធានធម្មជាតិ​ សំបូរបែប​ និងទេសភាពស្រស់បំព្រងទាំងអស់គ្នា​ ៕
    សូមអរគុណ​!

    https://www.facebook.com/mpwt.gov.kh/videos/587745222129125/

    ប្រភព៖ ក្រសួងសាធារណការ នឹងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay